ព័ត៌មាន

ការឆបោកថ្មី (Scam) ពាក់ព័ន្ធនឹងចូលការលួចប្រើប្រាស់គណនី WhatsApp

កាលពីថ្ងៃពុធប៉ូលិសព្រមានដល់សាធារណៈជនអំពីការលួចបន្លំថ្មីដែលពាក់ព័ន្ធនឹងការលួចប្រើគណនី WhatsApp ។ការឆបោកដែលត្រូវរាយការណ៍នៅក្រៅប្រទេសពាក់ព័ន្ធនឹងអ្នកបោកប្រាស់ដែលលួចអ្នកប្រើ WhatsApp នឹងចែកចាយរូប screenshots នៃ Verification codes របស់ពួកគេ។

“ក្នុងករណីទាំងនេះក្រោយពីលួចយកគណនី WhatsApp របស់ជនរងគ្រោះហើយ អ្នកបោកប្រាស់នឹងបង្ហោះរូបថតក្លែងក្លាយនៃលេខកូដ Verification “ក្នុង Groups Chat ដោយប្រើគណនី WhatsApp របស់ជនរងគ្រោះ ក្នុងការក្លែងបន្លំការជូនដំណឹងដល់សមាជិកក្នុងក្រុមចំពោះការលួចយកគណនី WhatsApp ” ។

បន្ទាប់មកអ្នកបោកប្រាស់នឹងប្រើឧបករណ៍ផ្សេងទៀតដើម្បីព្យាយាមចូលគណនី WhatsApp នៃសមាជិកក្រុមដែលនៅក្នុង Groups Chat ។

ជាលទ្ធផលសមាជិកទាំងនេះនឹងទទួលកូដផ្ទៀងផ្ទាត់ (Verification codes) WhatsApp នៅលើឧបករណ៍របស់ពួកគេ។ ប៉ូលិសនិយាយថាចេតនារបស់ពួកអ្នកបោកប្រាស់គឺដើម្បីទាក់ទាញអ្នកប្រើ WhatsApp ទាំងនេះឱ្យចែករំលែករូប screenshots នៃ Verification codes របស់ពួកគេក្នុងក្រុមដើម្បីបង្ហាញថាពួកគេកំពុងជួបប្រទះនឹងស្ថានភាពដូចគ្នា។  ដោយសារស្នើសុំឱ្យជនរងគ្រោះផ្ញើលេខកូដផ្ទៀងផ្ទាត់ WhatsApp ចំនួន ៦ ខ្ទង់ដែលត្រូវផ្ញើទៅពួកគេតាមរយៈសារជាអក្សរ។ បន្ទាប់ពីចែករំលែកលេខកូដផ្ទៀងផ្ទាត់របស់ខ្លួនរួចជនរងគ្រោះបាត់បង់គណនី WhatsApp របស់ខ្លួន។

ប៉ូលិសនិយាយកាលពីខែមុនថាយ៉ាងហោចណាស់មានគណនី WhatsApp ៩០​ ត្រូវលួចយកដោយអ្នកបោកប្រាស់ចាប់តាំងពីខែមករា។ប៉ូលិសណែនាំដល់សាធារណជនកុំឱ្យចែកចាយលេខកូដផ្ទៀងផ្ទាត់គណនីរបស់ពួកគេជាមួយនរណាម្នាក់ហើយត្រូវប្រុងប្រយ័ត្នចំពោះសំណើមិនធម្មតាដែលទទួលតាមរយៈ WhatsApp។

image

image