ព័ត៌មាន

តម្លៃស្មាតហ្វូន P30 Pro មួយទឹកលក់នៅលើគេហទំព័រ Musicmagpie ធ្លាក់ថ្លៃនៅត្រឹម $130 កាលពីសប្តាហ៍មុននេះ

តាមការចុះផ្សាយរបស់គេហទំព័រ Forbes កាលពីសប្តាហ៍មុននេះចុះផ្សាយថា គេហទំព័រលក់ទូរស័ព្ទមួយទឹករបស់ចក្រភពអង់គ្លេសដែលពេញនិយមបំផុត musicmagpie.co.uk ដាក់លក់ស្មាតហ្វូន Huawei P30 Pro ដែលមានតម្លៃត្រឹមតែ £100 ($130) ដែលតម្លៃនេះគឺខាតដល់ទៅ 90% នៃតម្លៃដើម £900 ($1150) ខណៈពេលដែលទូរស័ព្ទ Samsung Galaxy Samsung S10+ មួយទឹកគឺមានតម្លៃ  £510 ($650) ដែលមានការខាតបង់ 45% បើធៀបជាមួយនឹងតម្លៃដើមនោះ។

ស្មាតហ្វូន P30 Pro​ ទើបតែប្រកាសដាក់លក់នៅចុងត្រីមាសទី ១ នេះហើយវាមានការរំពឹងថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺមានកំណើនកើនឡើងខ្លាំងនេះបើតាមការព្យាករណ៍របស់ IDC ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏នៅមិនឆ្ងាយពីការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ ១ ពីក្រុមហ៊ុន Samsung ដែរដោយសារតែកំណើនប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះគឺកើនឡើងដល់ទៅ 50% នោះ។

សម្រាប់គេហទំព័រលក់ទូរស័ព្ទមួយទឹកជាច្រើនទៀតដូចជា​ GiffGaff ក៏ដាក់លក់នៅក្នុងតម្លៃ £100 ($130), FoneWizard លក់នៅក្នុងតម្ល £150 ($190) ផងដែរ។ គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះនៃតម្លៃមួយទឹករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺក្រោយពេលដែលក្រុមហ៊ុន Google និង ARM ប្រកាសអំពីការបញ្ឈប់អាជីវកម្មរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Huawei ។ Google នឹងលែងផ្តល់នូវ OS Updates និង App Stores សម្រាប់ដំណើរការនៅលើស្មាតហ្វូន Huawei នាពេលអនាគតទៀតហើយ ខណៈពេលដែលក្រុមហ៊ុន ARM Chip ក៏ប្រកាសឈប់ឌីស្សាញឈីបសម្រាប់ក្រុមហ៊ុន Huawei ផងដែរ៕

 image

image