ព័ត៌មាន

ស្មាតហ្វូន Zoom កប់ពពក OPPO Reno 10X នឹងបង្ហាញខ្លួនជាផ្លូវការនៅកម្ពុជាថ្ងៃស្អែកនេះ

នៅទីបំផុតតួឯកខាង Zoom កប់ពពក ដែលមានឈ្មោះថា 60X Digital Zoom របស់ OPPO Reno 10X បានប្រកាសបង្ហាញខ្លួនហើយ តាមរយៈ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជាកាលពីព្រឹកមិញនេះ ដោយ Page នេះបានបង្ហោះរូបភាព៣សន្លឹកជាប់គ្នា រយៈពេលបីថ្ងៃដោយការរាប់ថយក្រោយ(Count Down)របស់ខ្លួនឈានទៅរកថ្ងៃសម្ពោធជាផ្លូវការ ឬ Launching Event នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នេះហើយ នៅសណ្ឋាគារលំដាប់ខ្ពស់ Sofitel Phnom Penh ផងដែរ។

កន្លងមកមាន Fan ជាច្រើនបានសួរសំណួរថាពេលណា OPPO Reno 10X Hybrid Zoom ដែលជាស្មាតហ្វូនលំដាប់កប់ស៊េរីនេះ នឹងមកបង្ហាញខ្លួននៅប្រទេសកម្ពុជា ហើយពួកគេតែងតែចង់ដឹងពីតម្លៃលក់ចេញនៃម៉ូឌែលនេះផងដែរ។ នណាមិនល្បី និង នណាមិនស្រលាញ់ OPPO Reno 10X Hybrid Zoom បើសមត្ថភាពរបស់វាខ្លាំងប៉ុណ្ណឹងទៅហើយនោះ ។ អីញ្ចឹងតើបានជា មួយរយៈចុងក្រោយនេះក្រុមហ៊ុន OPPO បានបង្ហាញវីដេអូ និង រូបភាពជាច្រើនដែលបង្ហាញពីសមត្ថភាពរបស់ OPPO Series ជាពិសេសគឺបច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនជារឿងធម្មតាទេណាបងប្អូន វាអាច Zoom យកអាគារវឌ្ឍនៈ ដែលខ្ពស់កប់ពពកឡើងច្បាស់តែម្តង!។

បើយោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរ ទៅបី ប្រភេទឯណោះ គ្រាន់តែម៉ូឌែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X  Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ។ លើសពីនេះទៅទៀតលក្ខណៈពិសេសរបស់ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មាន Len កាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ដូចជា Len លើកាមេរ៉ាទំហំ 48MP ជាកាមេរ៉ាមេ +13MP ដែលជា Lenកាមេរ៉ាប្រភេទTelephoto+8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle បន្ថែមទៀត ចំណែកឯ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅ 10 ដងនោះ ក៏មានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ ព្រោះវាអាចធ្វើឲ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ កាន់តែ Zoom កាន់តែច្បាស់ ដូច្នេះកាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom សម្រាប់បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom ។

ដូច្នេះបើសិនលោកអ្នកចង់ជ្រាបច្បាស់ពីសមត្ថភាពរបស់ OPPO Reno Series និង តម្លៃពិតប្រាកដប៉ុន្មាននោះ លោកអ្នកអាចតាមដានទស្សនាការ Live ផ្ទាល់របស់ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃស្អែក្នុងកម្មវិធី OPPO Reno Launching Event តាមរយៈតំណរភ្ជាប់នេះ https://www.facebook.com/OPPOCAMBODIA/

 

image

image

image

image