ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានគម្រោងក្នុងការលើកកម្ពស់ទៅលើទីក្រុងឆ្លាតវៃនៅក្នុងអាហ្វិ្រក

យោងតាមលោក Adam Lane នាយកជាន់ខ្ពស់នៃកិច្ចការសាធារណៈនៅក្រុមហ៊ុន Huawei Technologies ឱ្យដឹងថាទ្វីបអាហ្វ្រិកដែលជាទ្វីបអាហ្វ្រិកធំបំផុតលំដាប់ទីពីរនៅលើពិភពលោក កំពុងជួបប្រទះនូវអត្រានៃការធ្វើនគរូបនីយកម្មលឿនបំផុតទូទាំងពិភពលោកហើយក្រុមហ៊ុន Huawei ចង់ក្លាយជាផ្នែកមួយរបស់វា។ លោកប្រាប់សារព័ត៌មាន Xinhua ថាក្រុមហ៊ុន Huawei មានឆន្ទៈចង់ បង្កើននិរន្តរភាពបរិស្ថាននៅលើទ្វីបនេះ។

ទីក្រុងអាហ្វ្រិកអាចប្រើប្រាស់បច្ចេកវិជ្ជាទំនើបនៅក្នុងវិស័យ ទឹក និងការប្រើប្រាស់ថាមពល ការទំនាក់ទំនង ការជំរុញសន្តិសុខ និងសុវត្ថិភាព។ លោកថ្លែង ក្នុងអំឡុងជំនួបសន្ទនាមេដឹកនាំធុរកិច្ចនៅទីក្រុងណៃរ៉ូប៊ីប្រទេសកេនយ៉ាថា “បច្ចុប្បន្នក្រុមហ៊ុន Huawei កំពុងចរចាជាមួយបណ្តាទីក្រុងមួយចំនួននៅអាហ្វ្រិកដើម្បីលើកកម្ពស់គំនិតនៃទីក្រុងឆ្លាត។

យោងតាមលោក Lane ឱ្យដឹងថាក្រុមហ៊ុនចិនកំពុងដាក់ពង្រាយបច្ចេកវិទ្យាទំនើបនៅតាមបណ្តា ទីក្រុងមួយចំនួននៅប្រទេសកេនយ៉ា នីហ្សេរីយ៉ា និងប៊ូតស្វាណា។ លោកនិយាយថាបច្ចេកវិទ្យាឆ្លាតវៃ អាចត្រូវប្រើដើម្បីតាមដានការប្រើប្រាស់ធនធានបរិស្ថានដែលធ្វើអោយប្រសើរឡើងនូវនិរន្តភាពនៃទីក្រុងនានា។  ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះក៏បង្កើតនូវការច្នៃប្រឌិតថ្មីដើម្បីលើកកំពស់ សុវត្ថិភាពនៃអ្នករស់នៅទីប្រជុំជននៅក្នុងទ្វីបអាហ្វ្រិក។ លោក Lane បន្ថែមថា “យើងបង្កើតមជ្ឈ មណ្ឌលទំនាក់ទំនង និងការសំរបសំរួលទំនើបៗ ដែលធ្វើអោយប្រសើរឡើងនូវពេលវេលាឆ្លើយតប សម្រាប់ប៉ូលិស និងរថយន្តសង្គ្រោះបន្ទាន់ក្នុងអំឡុងពេលមានភាពអាសន្ន”។

ក្នុងចំណោមគំនិតផ្តួចផ្តើមដ៏ឆ្លាតវៃក្នុងទីក្រុងទ្វីបអាហ្វ្រិកគឺទីក្រុង Konza Techno ក្នុងប្រទេសកេនយ៉ា ដែលត្រូវគេស្គាល់ថា Silicon Savannah របស់ទ្វីបអាហ្រ្វិកនិងទីក្រុងឆ្នេរសមុទ្រថ្មី (Ekoអាត្លង់ទិក) នៅលើកោះ Victoria ក្នុងប្រទេសនីហ្សេរីយ៉ា។ តំបន់ Silicon Valley របស់ហ្គាណាដែលគេហៅថា ទីក្រុង Hope ក្នុងតំបន់ Greater Accra ត្រូវគេរំពឹងថានឹងផ្លាស់ប្តូរទេសភាពរបស់អាហ្វ្រិកជារៀង រហូត។ ទីក្រុងចក្ខុវិស័យរ៉្វាន់ដា និងទីក្រុងទឹកជ្រោះអាហ្វ្រិកខាងត្បូងក៏ស្ថិតនៅក្នុងចំណោមទីក្រុង ទំនើបៗចំនួនប្រាំនៅអាហ្វ្រិកផងដែរ។

 image

image