ព័ត៌មាន

ឡូយមែន! Facebook និង WhatsApp អាចប្រើប្រាស់បាននៅលើ Nokia ចេកហើយ

វាពិតជាអស្ចារ្យមែនទែនដែលពេលនេះទូរស័ព្ទ Nokia 8110 4G ឬ យុវវ័យនិយមហៅថា “Nokia ចេក” នោះអាចប្រើប្រាស់នូវកម្មវិធី WhatsApp និង Facebook បានហើយ។ តើអ្វីជា Facebook និង​WhatsApp? Facebook គឺជាកម្មវិធីបណ្តាញសង្គមធំបំផុតនៅលើពិភពលោក ខណៈពេលដែល WhatsApp គឺជាកម្មវិធីផ្ញើសារដ៏ពេញនិយមផងដែរសម្រាប់យុវវ័យបច្ចុប្បន្ន។ ជាដំបូង អ្នកប្រើប្រាស់ទូរស័ព្ទ Nokia 8110 4G ត្រូវធ្វើការអាប់ដេតទៅកាន់version (15.00.17.03) ចុងក្រោយសិនដែលមានទំហំប្រហែលជា 38MB តែប៉ុណ្ណោះ។

នៅពេលដែលអ្នកអាប់ដេតទូរស័ព្ទនេះទៅកាន់ version ចុងក្រោយរួចហើយនោះ អ្នកអាចតម្លើងនូវកម្មវិធីទាំងពីរនេះបានចេញពី Kai Store (សូមធ្វើការដាក់ស៊ីមចូលក្នុងទូរស័ព្ទដើម្បីអាចដោនឡូតកម្មវិធីទាំងពីរនេះបាន)។ ទោះបីជា Nokia 8110 4G នេះមានតម្លៃថោកពិតមែន ប៉ុន្តែសមត្ថភាពរបស់វាក៏មិនចាញ់ស្មាតហ្វូនធម្មតាដែរ។ Nokia 8110 4G នេះអាចប្រើប្រាស់ជាមួយនឹង YouTube, Google Maps និង Google Search បានផងដែរ។ បន្ថែមពីនេះទៀត វាអាចផ្ញើ និងទទួលអ៊ីម៉ែល ឬ Contact និង Calendarដែលបាន syncជាមួយ Gmail និង Outlook.com។

Nokia 8110 4G នេះមានរូបរាងតូចស្លីមស្អាតទាន់សម័យ និងជាទូរស័ព្ទប្រភេទស៊ីមពីរ 4G ថែមទៀត។ វាបំពាក់នូវអេក្រង់ 2.4 inches QVGA display រ៉េមទំហំ 512MB ម៉េមូរីក្នុងម៉ាស៊ីន 4GB បន្ទះឈីប Snapdragon 205 SoC ថាមពលថ្ម 1500 mAh កាន់ថ្មបាន ២០ ម៉ោង ឬនិយាយបាន ៨ ម៉ោង និងកាមេរ៉ាទំហំ 2MP សម្រាប់ធ្វើការថតរូបផងដែរ។ វាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ KaiOS ។

ចំណុចពិសេសមួយទៀតសម្រាប់ Nokia 8110 4G នេះគឺវាអាចប្រើប្រាស់ធ្វើជា Wi-Fi Hotspot សម្រាប់ធ្វើការចែករំលែកអ៊ីនធឺណិតទៅកាន់ឧបករណ៍ជាច្រើនទៀតបានយ៉ាងងាយស្រួល។ សរុបមក Nokia ចេកនេះពិតជាឡូយមែនទែនក្នុងការប្រើប្រាស់ដោយសារតែវាដំណើរការស៊ីមពីរ 4G LTE លេង Facebook, WhatsApp, YouTube, Google បានដោយសេរី កាន់ថ្មបានយូរ និងប្រើប្រាស់ជា Wi-Fi Hotspot បានទៀត។

អញ្ចឹងចាំអីទៀត! លោកអ្នកអាចរកទិញទូរស័ព្ទនេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!

image

image

image

image

image