ព័ត៌មាន

កំពូលស្មាតហ្វូន OPPO Reno បំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom បង្ហាញវត្តមានជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

នៅថ្ងៃទី 04 ខែមិថុនា ឆ្នាំ 2019 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ OPPO នៅក្នុងប្រទេសកម្ពុជា បានរៀបចំពីសម្ពោធជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO Reno Series នៅសណ្ឋាគារ Sofitel Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អគ្គនាយក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា តារាតំណាងទូរស័ព្ទ OPPO ម្ចាស់ហាងលក់ទូរស័ព្ទទូទាំងប្រទេស រួមជាមួយនឹង YouTuber ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនរូបថែមទៀតដើម្បីអបអរការសម្ភោធន៍ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno និង Reno 10X Hybrid Zoom ដែលបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom កប់ពពកនោះ។

image

image

image

image

លក្ខណៈពិសេសរបស់ស្មាតហ្វូន OPPO Reno 10X Hybrid Zoom មានសេនស័រកាមេរ៉ា៣គ្រាប់ នៅផ្នែកខាងក្រោយដូចជា៖ សេនស័រ លើកាមេរ៉ាទំហំ 8MP ជាកាមេរ៉ាដើម + 13MP ដែលជា Len កាមេរ៉ាប្រភេទ Telephoto + 8MP សម្រាប់ជំនួយលើការថតរូបជាលក្ខណៈ Ultra-Wide Angle បន្ថែមទៀត ចំណែកឯ Len ប្រភេទ Periscope អាចធ្វើការ Zoom បានដល់ទៅ១០ ដងនោះ ក៏មានភ្ជាប់មកជាមួយមុខងារ ISO (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពរំញ័របានផងដែរ។ ព្រោះវាអាចធ្វើឱ្យរូបភាពនៅតែរក្សាលក្ខណៈច្បាស់ល្អ កាន់តែ Zoom កាន់តែច្បាស់។ ដូច្នេះ កាន់តែលែងមានបញ្ហាទៀតហើយលើការ Zoom សម្រាប់បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom។

image

image

image

នៅប្រទេសចិន និងនៅតំបន់អឺរ៉ុប ដោយម៉ូឌែលនេះ បានបំពាក់នូវបច្ចេកវិទ្យា 60X Digital Zoom ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទ ដែលក្នុងនោះ OPPO Reno 10X Hybrid Zoom កំពុងតែបានឆក់យកបេះដូងក្រុមជំនាញអ្នកថតរូប Professional Photographers ល្បីៗជាច្រើននៅលើពិភពលោក មកចាប់អារម្មណ៍លើម៉ូឌែលនេះ ព្រោះវាជាប្រភេទទូរស័ព្ទ ដែលអាចប្រើប្រាស់ ក្នុងការថតរូបដូច Camera 4K ក្នុងការថតរូបសន្លឹក និងរូបភាពវីដេអូ ព្រមទាំងអាចមានសមត្ថភាពផលិតឯកសារតូច ធំ បានយ៉ាងងាយស្រួល។

image

image

image

image

លើសពីនេះទៅទៀត ក្រុមហ៊ុន OPPO នឹងបន្តបោះជំហានរបស់ខ្លួន ទៅរកទីផ្សារសកលភាវូបនីយកម្ម ឱ្យបានកាន់តែឆាប់រហ័ស ឱ្យកាន់តែទូលំទូលាយ និងបន្ស៊ីគ្នាជាមួយនឹងផលិតផលថ្មីៗ របស់ខ្លួនដែលកំពុងត្រៀមបង្ហាញខ្លួន ក្នុងទីផ្សារសកល គឺ Reno series ជាដើម។ ដូច្នេះតទៅថ្ងៃខាងមុខគ្រប់ផលិតផលថ្មីរបស់ OPPO ទាំងអស់នឹងមកជាមួយ Logo OPPO ថ្មី ជាទម្រង់អក្សរមូលដូចគ្នាទៅនឹងការបង្កើត Brand Image ដែលថ្មី និង Creative ពីសំណាក់ក្រុមមនុស្សដែលមានគំនិតច្នៃប្រឌិត គ្មានដែនកំណត់ទាំងនោះ។

គួររំលឹកផងដែរថា ក្រោយពីទទួលបានភាពជោគជ័យ ក្នុងការចែកចាយម៉ូឌែលចុងក្រោយត្រកូល F ទាំងនៅប្រទេសកម្ពុជា និងបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា លើសកលលោករួចមក ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា បានបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា OPPO Reno 10X Hybrid Zoom ដែលជាស្មាតហ្វូន កំពុងតែធ្វើឱ្យមានភាពកក្រើកខ្លាំងទាំងនៅតំបន់អាស៊ី។

 image

image

image

image

image

image

អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ OPPO បាននឹងដំណើរការបច្ចេកវិទ្យា 5G លើស៊េរីទូរស័ព្ទ Reno មានដូច Reno 5G, Reno 10x Hybrid Zoom និង Reno Model ផងដែរ ដែលទាំងអស់នេះសុទ្ធតែគុណសម្បត្តិ នៃការវិវឌ្ឍន៍ខ្លួនដ៏ទំនើប និងចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO។

ក្នុងព្រឹត្តិការណ៍សម្ភោធន៍ OPPO Reno នេះ ក្រុមហ៊ុនក៏ប្រកាសជាផ្លូវការនូវក្លឹបមួយឈ្មោះថា OPPO Photography Academy ក្នុងគោលបំណងជួយផ្សព្វផ្សាយអំពីស្នាដៃអ្នកដែលមានទេពកោសល្យក្នុងការថតរូប និងស្រលាញ់ការថតរូប ការបង្កើតសិល្បៈថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និង មានគុណភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជាទាំងអស់មានឱកាសក្នុងការបង្ហាញនូវស្នាដៃដ៏អស្ចារ្យរបស់ខ្លួនទៅកាន់សារធាណៈជនទាំងនៅក្នុងប្រទេសកម្ពុជា និង ទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយផងដែរ។  

សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុន ទូរស័ព្ទ Smart Phone ឈានមុខគេក្នុងពិភពលោក ដោយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងអន្តរជាតិប្រមាណជាង៤០ប្រទេសរួចមកហើយ ដែលមានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៦ នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិ ប្រចាំនៅទីក្រុងឡុងដ៍ ដែលមានក្រុមការងារប្រមាណជាង ៤ម៉ឺននាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ក្នុងផលិតផលទូរស័ព្ទថ្មី ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនរបស់ខ្លួនន ឥតឈប់ឈរ នៅទូទាំងពិភពលោក។

នៅក្នុងឆ្នាំ២០១៩នេះ គឺជាឆ្នាំនៃការចាប់ផ្តើមទសវត្សរ៍ទី២ នៃដំណើរការទូរស័ព្ទចល័តរបស់ក្រុមហ៊ុន OPPO ដោយក្រុមហ៊ុនបានធ្វើការប្តូរថ្មី ដោយ Logo OPPO ពីមុនមាន Font អក្សរាងស្លីមបន្តិចនោះ ទៅជា Logo OPPO ថ្មី ដែលមាន Font អក្សរមូល មានលក្ខណៈសាមញ្ញ និងងាយស្រួលចំណាំ ជាពិសេសការផ្លាស់ប្តូរ Logo ថ្មីនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញនូវវប្បធម៌ចម្រុះ ព្រមទាំងបង្ហាញពីភាពរីករាយ ក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្សមក ពីគ្រប់ជាតិសាសន៍ផងដែរ៕