ព័ត៌មាន

iPadOS ថ្មីនេះទ្រទ្រង់ទៅលើ USB sticks និង External Hard Drives

ការពង្រឹងទៅលើលក្ខណៈពិសេសកាន់តែច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទៅលើគ្រួសារនៃថេប្លេត iPad នេះគឺពេលនេះប្រើប្រាស់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iPadOS ថ្មីដែលមានការពង្រឹងទៅលើមុខងារថ្មីៗជាច្រើនសម្រាប់ Multitasking ដែលធ្វើអោយសមត្ថភាពរបស់ថេប្លេតនេះអាចធ្វើការជំនួសនូវវត្តមានរបស់ Laptop បានផងដែរ។

សម្រាប់ iPadOS ថ្មីនេះគឺជាមុខងារតូចមួយ ប៉ុន្តែនេះគឺជាជំហានដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ Apple ។ នៅពេលដែលអ្នកទិញនូវ iPad Air 2 អ្នកអាចធ្វើការអាប់ដេតទៅកាន់ iPadOS ហើយវាក៏អាចប្រើប្រាស់ជាមួយនឹង USB thumb drive ផងដែរ។

អ្នកក៏អាចដោតជាមួយនឹង external hard drive, USB stick , memory card ជាមួយនឹង ADAPTER ហើយ iPad នេះក៏នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ធ្វើការអានទៅលើ Files និងរូបភាពចេញពី Storage របស់កាមេរ៉ាដើម្បីធ្វើការកែប្រែកាន់តែស្រស់ស្អាតជាងមុនមួយកម្រិតទៀត៕

 image

image