ព័ត៌មាន

ក្រុមហ៊ុន NOKIA ប្រកាសថា ខ្លួនទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន ៤២​ ទៅលើបច្ចេកវិទ្យា 5G

កាលពីចុងខែមីនានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺមានកិច្ចព្រមព្រៀងចំនួន ៣០ ទៅលើការធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យា 5G ជាមួយនឹងប្រតិបត្តិករជាច្រើន។ នៅក្នុងរយៈពេលត្រឹមតែ ២ ខែនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏មានកិច្ចព្រមព្រៀងចំនួន ៣០ ផងដែរ។

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia បញ្ជាក់ថា ខ្លួនបានចុះកិច្ចព្រមព្រៀងចំនួន ៤២​ទៅលើបច្ចេកវិទ្យា 5G ដែលមានន័យថា កិច្ចព្រមព្រៀងនេះគឺធ្វើឡើងមួយសប្តាហ៍មួយ។ ប្រតិបត្តិករជាច្រើនដូចជា T-Mobile, Telia និង Softbank នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Nokia ផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នេះនិយាយថា អតិថិជន 4G របស់ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រើប្រាស់នូវឧបករណ៍ 5G របស់ក្រុមហ៊ុន Nokia ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia មានការកើនឡើងទៅលើបច្ចេកវិទ្យា 5G នេះជាងក្រុមហ៊ុនផ្គត់ផ្គង់ផ្សេង។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការពង្រឹងនូវប្រតិបត្តិការរបស់ខ្លួននៅក្នុងអាមេរិកឡាទីន និងប្រទេសឥណ្ឌាផងដែរ៕

image

image