ព័ត៌មាន

តើនេះគឺជា 45W fast charger របស់ស្មាតហ្វូន Galaxy Note 10 មែនទេ?

វាមានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Galaxy Note 10 និង Note 10 Pro ដែលនឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 45W chargingនេះគឺជាការបញ្ជាក់ជាផ្លូវការចេញពីប្រភពខាងក្នុងរបស់ក្រុមហ៊ុនននេះ។ នៅក្នុងការប្រទះឃើញនៅក្នុង Galaxy Club នោះ Samsung charger ថ្មីនេះនឹងមានលេខម៉ូដែល EP-TA845 ដែលមានការបញ្ជាក់ដោយអាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង។

នៅដើមឆ្នាំនេះ ក្រុមហ៊ុននេះក៏ទទួលបាននូវវិញ្ញាបនបត្រនៃ Charger ដែលមានលេខកូដ EP-TA800​ដែលជា 25W fast charger ដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ខ្លួនដែលមាន Galaxy A70 ផងដែរ។

សម្រាប់ charger ថ្មីនេះនៅលើប្រអប់របស់ស្មាតហ្វូន Galaxy Note 10 ប៉ុន្តែសម្រាប់ម៉ូដែលខ្ពស់ជាងនេះគឺប្រើប្រាស់នូវលេខ 45 ដែលគេដឹងថាជា Charger ថ្មីរបស់ស្មាតហ្វូននេះ។ ការបញ្ចូលថាមពលថ្មជាមួយនឹងបច្ចេកវិទ្យា 45W charging នេះគឺខុសប្លែកជាងបច្ចេកវិទ្យា 40W SuperCharge 2.0 technology របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ វាអាចធ្វើការបញ្ចូលនូវថាមពលថ្ម 4,200mAh បាន 70% នៅក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ហើយវាអាចបញ្ចូលថាមពលថ្មពេញ ១០០% នៅក្នុងរយៈពេលមិនដល់មួយម៉ោងនោះទេ។ ពាក្យចចាមអារ៉ាមចុងក្រោយបំផុតបញ្ជាក់ថា ស្មាតហ្វូន Galaxy Note 10 Pro នេះនឹងមានថាមពលថ្មទំហំ 4,500mAh ហើយវាមានអេក្រង់ធំទំហំ 6.75-inch display ៕

image

image