ព័ត៌មាន

ក្រុមហ៊ុន Apple បញ្ជាក់ជាផ្លូវការថានិងបិទកម្មវិធី iTunes ចោល

ក្រុមហ៊ុន Apple បញ្ជាក់ជាផ្លូវការថាឥឡូវនេះពួកគេកំពុងបិទកម្មវិធី  iTunes music library របស់ខ្លួនដែលមានអាយុកាលអាយុ ១៨ ឆ្នាំហើយជំនួសដោយកម្មវិធីបីផ្សេងគ្នា។ក្រុមហ៊ុននេះបង្ហើបឱ្យដឹងថាខ្លួននឹងបើកដំណើរការកម្មវិធីកម្សាន្តថ្មីចំនួនបីគឺ Apple Music, Apple Podcast និង Apple TV ។

អ្នកប្រើកម្មវិធី  iTunes music library មិនក៏មិនបាច់ព្រួយបារម្ភទេព្រោះពួកគេនៅតែអាចចូលទៅកាន់ music library ដែលមានស្រាប់របស់ពួកគេ។ដោយ music library បស់អតិថិជននឹងត្រូវផ្ទេរដោយស្វ័យប្រវត្តិទៅ Apple Music audiobooks និង Apple Podcast ហើយវីដេអូនឹងត្រូវរក្សាទុកនៅក្នុងកម្មវិធី Apple TV ។

ទោះជាយ៉ាងណាក៏ដោយសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការផ្សេងទៀតដូចជា Mac មិនអាចទាញយកកម្មវិធីថ្មីៗ ចំនួន ៣ នោះទេតែសំរាប់ iTunes Music នៅតែមានឲ្យប្រើដ៏ដែលនៅលើ Mac។

image

image