ព័ត៌មាន

មេធាវីរបស់ក្រុមហ៊ុនហ្វេសប៊ុកបដិសេធថាហ្វេសប៊ុកមិនឈ្លានពានភាពឯកជនរបស់អ្នកប្រើទេ

មេធាវីរបស់ហ្វេសប៊ុកបដិសេធថាហ្វេសប៊ុកមិនឈ្លានពានភាពឯកជនរបស់អ្នកប្រើនៅសហរដ្ឋអាមេរិកទេ នៅពេលអនុញ្ញាតឲ្យ Cambridge Analytica អាចចូលមើលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ដោយអះអាងថាគ្មានឧក្រិដ្ឋកម្មគ្មានជនរងគ្រោះទេ? 

លោក Orin Snyder មេធាវីជំទាស់នឹងសំណើសុំឱ្យមានការប្ដឹងផ្ដល់ប្រឆាំងនឹងហ្វេសប៊ុកនៅក្នុងតុលាការស្រុកភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ានៅសប្តាហ៍នេះដោយគ្មានការចោទប្រកាន់ទាក់ទងនឹងភាពឯកជនទេ។ តែពាក្យបណ្តឹងចោទប្រកាន់លើហ្វេសប៊ុកប្រកាន់ពីការបរាជ័យក្នុងការការពារទិន្នន័យអ្នកប្រើពីភាគីទីបីដូចជា Cambridge Analytica គឺជាការរំលោភលើសិទ្ធិឯកជនរំលោភកិច្ចសន្យានិងការធ្វេសប្រហែសនិងរំលោភបំពានលើលក្ខន្តិកៈឯកជន។

លោក Snyder ពន្យល់ថាហ្វេសប៊ុកគ្រាន់តែជាទីលានឌីជីថលប៉ុណ្ណោះដែលអ្នកប្រើប្រាស់ស្ម័គ្រចិត្តចែកភាពឯកជននឹងភាគីទីបីអាចចូលដំណើរការទិន្នន័យរបស់ពួកគេតាមរយៈសកម្មភាពរបស់មិត្តភក្តិ។ លោក Vince Chhabria ចៅក្រមតុលាការប្រចាំសហរដ្ឋអាមេរិកចង្អុលបង្ហាញថាកាលពីខែមុននាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ប្រកាសថា “អនាគតគឺរឿងឯកជន” ។ លោក Chhabria ក៏មិនយល់ស្របជាមួយការអះអាងរបស់មេធាវីហ្វេសប៊ុកដែលថា អ្នកប្រើត្រូវគេប្រាប់យ៉ាងច្បាស់អំពីដែនកំណត់នៃភាពឯកជនរបស់ពួកគេតាមរយៈលក្ខខណ្ឌប្រើប្រាស់របស់វេទិកា ដែលនេះបង្ហាញថាអ្នកប្រើដែលចុះការព្រងព្រៀងកាលពី ១០ ឆ្នាំមុនប្រហែលជាមិនអានពាក្យទាំងនោះនៅពេលដែលក្រុមហ៊ុនផ្លាស់ប្តូរ ។

ហ្វេសប៊ុកក៏កំពុងប្រឈមនឹងការស៊ើបអង្កេតរបស់ FTC ដែលក្រុមហ៊ុននេះរំពឹងថានឹងបង់ប្រាក់ ៥ ពាន់លានដុល្លារលើកិច្ចព្រមព្រៀងចែករំលែកទិន្នន័យសម្ងាត់ (អាចខុសច្បាប់) ជាមួយសាជីវកម្មភាគីទីបីនឹងរដ្ឋាភិបាល និងការដាក់ទណ្ឌកម្មពីបណ្តាប្រទេសជាច្រើន។

image

image