ព័ត៌មាន

នាឡិកា Samsung Galaxy Fit ដាក់លក់ហើយនៅក្នុងប្រទេសមួយចំនួន

នៅក្នុងរយៈពេល ៣ ខែក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសជាផ្លូវការនូវនាឡិកា Galaxy Fit នោះ ពេលនេះវាបង្ហាញខ្លួនហើយនៅលើទីផ្សារមួយចំនួន។ នេះមិនមែនមានន័យថានាឡិកានេះដាក់លក់សម្រាប់ទីផ្សារទាំងអស់នៅលើពិភពលោកនោះទេ។

ពេលនេះអតិថនជនជាច្រើននៅក្នុងអ៊ីតាលី កូរ៉េខាងត្បូង និងអេស្ប៉ាញពេលនេះអាចរកទិញនាឡិកា Galaxy Fit នេះបាននៅក្នុងតម្លៃ €100 ។ ក្រុមហ៊ុន​Samsung បញ្ជាក់ថា វាក៏ប្រកាសបង្ហាញនូវ version ដែលមានតម្លៃថោកជាងសម្រាប់នាឡិកានេះគឺ Galaxy Fit e ។ នាឡិកា Galaxy Fit e នេះមានតម្លៃត្រឹមតែ €40 តែប៉ុណ្ណោះ ហើយវាក៏បង្ហាញខ្លួននៅលើទីផ្សារកាលពីដើមខែនេះផងដែរ៕

 image

image