ព័ត៌មាន

ក្រោយពេលអាប់ដេតទៅលើ Samsung Internet Browser រួច UI នេះពិតជាឡូយមែនទែន!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវការផ្លាស់ប្តូរថ្មីជាច្រើនសម្រាប់ Browser នៅលើស្មាតហ្វូននេះ។ ក្រៅពីការជួសជុលទៅលើ Bug និងការពង្រឹងទៅលើសមត្ថភាពរបស់វានោះ សម្រាប់ Samsung Internet Browser មានការអាប់ដេតដោយនាំយកនូវការផ្លាស់ប្តូរជាច្រើននៅលើ UI របស់វា។

វាមានភ្ជាប់ជាមួយនឹង notification manager ថ្មីដែលជួយអ្នកប្រើប្រាស់ជាច្រើនមើលនៅលើ Notifications ហើយពួកគេក៏អាចបិទទៅលើ Notifications ផងដែរ។ វាក៏មាន “tabs” នៅលើ​ Samsung Internet សម្រាប់ធ្វើការរៀបចំទៅលើ Screen នៅលើស្មាតហ្វូននេះផងដែរ។

វាលែងមាន​ប៊ូតុងទៅមុខ និងទៅក្រោយទៀតហើយសម្រាប់ការមើលទៅលើ History នោះ។ សម្រាប់ Samsung Internet Browser ពេលនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការ Rename ទៅលើ Web Shortcut សម្រាប់ដាក់នៅលើ Home Screen បាន។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung សម្រាប់ versions ពេញលេញនៅលើ Samsung Internet Browser នេះគឺនឹងបង្ហាញខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

image

image