ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung កាត់បន្ថយការផលិតនៅក្នុងប្រទេសចិន ប៉ុន្តែមិនបោះបង់ចោលទីផ្សារនេះទេ!

ក្រុមហ៊ុនបច្ចេកវិទ្យា Samsungនៅតែបន្តតស៊ូនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន។ នៅក្នុងរយៈពេល ៦ ខែនេះ ក្រុមហ៊ុនក៏បិទចោលនូវរោងចក្រមួយនៅក្នុងប្រទេសចិនផងដែរ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា ការផលិតរបស់ខ្លួននឹងត្រឡប់មកវិញសម្រាប់រោងចក្រដែលនៅសល់នៅក្នុងប្រទេសនេះ។

កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺមានចំណែកទីផ្សារចំនួន ២០% នៅក្នុងប្រទេសចិន។ ប៉ុន្តែដោយសារតែវាមានការរកើនឡើងនៃការប្រកួតប្រជែងកាន់តែច្រើននៅក្នុងប្រទេសចិននោះ ការលក់របស់ក្រុមហ៊ុននេះគឺមានការធ្លាក់ចុះជាបន្តបន្ទាប់។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន​Samsung គឺមានចំណែកទីផ្សារ ១%​ ហើយវត្តមានរបស់ Galaxy S10 ក៏ពង្រឹងទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននេះផងដែរ។

សម្រាប់រោងចក្ររបស់ក្រុមហ៊ុន​Samsung កាលពីពេលមុននេះគឺសម្រាប់ទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Samsung ក៏ធ្វើការផ្លាស់ប្តូរការផលិតរបស់ខ្លួនទៅកាន់ប្រទេសជាច្រើនទៀតដូចជាឥណ្ឌាជាដើមដែលធ្វើអោយការផលិតនៅក្នុងប្រទេសចិនគឺសម្រាប់តែផ្គត់ផ្គង់ក្នុងតំបន់នេះតែប៉ុណ្ណោះ៕

image

image