ព័ត៌មាន

Huawei បញ្ចេញនូវ EMUI security patch សម្រាប់ខែមិថុនាឆ្នាំ ២០១៩ និងសន្យាអាប់ដេតជាប្រចាំ

នៅក្នុងខែឧសភា ឆ្នាំ ២០១៩ នេះវាមានបញ្ហាកើតឡើងជាច្រើនសម្រាប់ក្រុមហ៊ុន Huawei ប៉ុន្តែវាក៏ដល់ពេលដែលក្រុមហ៊ុន Huawei បញ្ចេញនូវ EMUI security patch សម្រាប់ខែមិថុនាឆ្នាំ ២០១៩ នេះដែលវាមានការអាប់ដេតទៅលើ Firmware រួមមាន​Patches ចេញពី Google និង Huawei ។

សម្រាប់ security updates នៅលើស្មាតហ្វូន Huawei ជាច្រើននេះរួមមាន CVE (Common Vulnerabilities and Exposures) ដែលប្រកាសនៅក្នុងព្រឹត្តិបត្រសុវត្ថិភាពប្រព័ន្ធអេឡិចត្រូនិចខែមិថុនា 2019 នេះ។វាមានបញ្ហានៅលើ operating system, kernel, និង driver updates  ដែលវាមិនប៉ះពាល់ទៅដល់មុខងារនៃស្មាតហ្វូន Huawei នេះទេ ប៉ុន្តែវាត្រូវតែធ្វើការជួសជុលផងដែរ។ 2019 security patch សម្រាប់ខែមិថុនារបស់ក្រុមហ៊ុន Huawei នេះមានការជួសជុលទៅលើបញ្ហាចំនួន ១៧ នៅលើ CVEs នៃស្មាតហ្វូន​Huawei ។ ក្រុមហ៊ុន Google នៅតែសហការជាមួយនឹង Huawei សម្រាប់ធ្វើការដោះស្រាយទៅលើបញ្ហានេះ។

បន្ទាប់ពីការរឹតបន្តឹងពីសហរដ្ឋអាមេរិកនោះ ក្រុមហ៊ុន Huaweiប្រកាសជាផ្លូវការថា ខ្លួននឹងបន្តផ្តល់ជូននូវការធ្វើបច្ចុប្បន្នភាពសុវត្ថិភាព និងសេវាកម្មជាច្រើនក្រោយពេលលក់ដល់គ្រប់ផលិតផល ស្មាតហ្វូននិងថេប្លេតរបស់ក្រុមហ៊ុន Huawei និង Honor មិនថាដាក់លក់ហើយ ឬផលិតផលនៅក្នុងស្តុកនោះទេនៅទូទាំងពិភពលោក៕

image

image