ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ស្នើទៅកាន់ឥណ្ឌាសម្រាប់ការសម្រេចចិត្តដោយ​ឯករាជ្យទៅលើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែស្នើទៅកាន់ឥណ្ឌាដើម្បីធ្វើការសម្រេចចិត្តឯករាជ្យទៅលើការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G នៅក្នុងប្រទេសនេះ ហើយវាប្រហែលជាមានផ្លែផ្កាវិជ្ជមានសម្រាប់រឿងនេះ។

លោក Jay Chen នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei នៅក្នុងប្រទេសឥណ្ឌានិយាយថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់នាយកដ្ឋានទូរគមនាគមន៍ក្នុងការសម្រេចចិត្តទៅលើរឿងនេះបន្ទាប់ពីមានការចូលរួមជាមួយគ្នាអស់រយៈពេល ៦ ទៅ ៨ ខែហើយនេះ ហើយយើងក៏ឆ្លើយនូវសំណួរទាំងអស់ដែលពួកគេសួរយើងផងដែរ។

“គោលនយោបាយ នីតិវិធីស្តង់ដារនឹងផ្តល់អត្ថប្រយោជន៍ផ្នែកសន្តិសុខដល់ឧស្សាហកម្មនេះ និងប្រទេសឥណ្ឌា។ វាជាពេលវេលាសម្រាប់នាយកដ្ឋានទូរគមនាគមន៍ដើម្បីធ្វើការសម្រេចចិត្តឥឡូវនេះ “។ រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ឥណ្ឌា Ravi Shankar Prasad និយាយថានាយកដ្ឋាននេះនឹងពិនិត្យមើលលើបញ្ហាក្រុមហ៊ុន Huawei មុនពេលអនុញ្ញាតឱ្យចូលរួមនៅក្នុងការសាកល្បង 5G នេះ។

រដ្ឋាភិបាលក៏បង្កើតគណៈកម្មាធិអន្តរក្រសួងមួយដើម្បីធ្វើការសម្រេចចិត្តលើបញ្ហាសន្តិសុខបណ្តាញ 5G ប៉ុន្តែវាកំពុងជួបការលំបាកមុនពេលសម្រេចចិត្តផងដែរ។ លោក Chen រំពឹងថាសេចក្តីសម្រេចរបស់ឥណ្ឌាលើការដាក់ពង្រាយ 5G របស់ខ្លួននឹងមិនត្រូវបានរងឥទ្ធិពលពីសម្ពាធរបស់សហរដ្ឋអាមេរិក និងបន្ថែមការអភិវឌ្ឍបច្ចេកវិទ្យា និងការរីកចម្រើនក្នុងបច្ចេកវិទ្យា 5G និងក្រុមហ៊ុន MIMO ដែលជាក្រុមហ៊ុនទូរគមនាគមន៍ចិននោះ។ ក្រុមហ៊ុននេះក៏គ្រោងនឹងជួបរដ្ឋមន្ត្រីទូរគមនាគមន៍ឥណ្ឌាដើម្បីបង្ហាញពីទស្សនៈរបស់ខ្លួនផងដែរ៕

image

image