ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ត្រៀមបញ្ចេញនូវផលិតផល​ 5G ចំនួន ២ ម៉ូដែលនៅឆ្នាំនេះ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ប្រកាសថា ខ្លួននឹងបញ្ចេញនូវផលិតផល 5G ស៊េរីថ្មីរបស់ខ្លួននៅក្នុងឆ្នាំនេះនោះគឺ Huawei 5G CPE និង Huawei 5G WiFi នេះ។ នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2019 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា​Huawei ប្រកាសនូវ 5G CPE Pro ដែលប្រើប្រាស់នូវឈីប Balong 5000 modem chip សម្រាប់ធ្វើការបញ្ចូនសញ្ញា 5G ប្រើប្រាស់នៅក្នុងក្នុងនោះ។

 

សម្រាប់ 5G CPE Win រចនាឡើងសម្រាប់ប្រើប្រាស់នៅខាងក្រៅហើយវាក៏ទ្រទ្រង់នូវ IP65 dustproof និង waterproof ហើយអាចធ្វើការបញ្ចូនរលកសញ្ញា 5G ដូចគ្នាទៅនឹង Home Router ផងដែរ។ សម្រាប់ Huawei 5G WiFi ក៏ទ្រទ្រង់ទៅលើ Balong 5000 modem, ថាមពលថ្ម 8000mAh និងទ្រទ្រង់នូវ 40W faster charging និង reverse wireless charging សម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន និង Notebooks ផងដែរ។

 

ត្រឡប់ទៅកាន់ខែមេសាវិញនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ប្រកាសបង្ហាញនូវឧបករណ៍ 5G របស់ខ្លួន និងផែនទី Network Roadmap របស់ខ្លួនថានឹងប្រកាសបង្ហាញនូវ Huawei 5G CPE pro នេះនៅពាក់កណ្តាលខែមិថុនា និង​ 5G WiFi នៅក្នុងខែកញ្ញាខាងមុខនេះ៕

image

image

Huawei to launch two new 5G products this year