ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Huawei Nova 5 series នឹងបង្ហាញខ្លួននៅថ្ងៃទី ២១ ខែមិថុនាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បញ្ជាក់ជាផ្លូវការថា ការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nova 5 នេះនឹងសម្ភោធជាផ្លូវការនៅថ្ងៃទី ២១ ខែមិថុនាខាងមុខនេះនៅក្នុង Wuhan នៃប្រទេសចិន។ ក្រៅពីព័ត៌មាននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះនៅមិនទាន់បញ្ជាក់ពីតម្លៃជាក់លាក់របស់ស្មាតហ្វូននេះនៅឡើយទេ។

តាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីនេះ ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Huawei មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនចំនួន ២ ម៉ូដែលរបស់ស្មាតហ្វូននេះដែលមានឈ្មោះហៅថា Nova 5 និងមួយទៀតគឺ Nova 5 Pro ប៉ុន្តែសម្រាប់ស្មាតហ្វូន Nova 5i នៅមិនទាន់បញ្ជាក់ពីក្រុមហ៊ុននេះនៅឡើយទេ៕

image

image