ព័ត៌មាន

ក្រុមហ៊ុន Huawei និយាយថា ការហាមឃាត់របស់លោក Trump គឺធ្វើអោយអ្នកប្រើប្រាស់នៅអាមេរិករងការឈឺចាប់តែប៉ុណ្ណោះ

ក្រុមហ៊ុនយក្ស Huawei របស់ចិនរិះគន់ការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការហាមឃាត់វាពីទីផ្សារអាមេរិកដោយព្រមានថាទង្វើនេះនឹងធ្វើឱ្យប៉ះពាល់ដល់ជនជាតិអាមេរិកហើយធ្វើឱ្យសហរដ្ឋអាមេរិកធ្លាក់នៅពីក្រោយការដាក់ពង្រាយបច្ចេកវិទ្យាទូរគមនាគមន៍ ៥G។លោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃពុធដែលរារាំងក្រុមហ៊ុនអាមេរិកមិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ដែលធ្វើឡើងដោយក្រុមហ៊ុនចិនដោយអះអាងថា ការចូលរួមរបស់ “គូប្រជែងបរទេស” ក្នុងការអភិវឌ្ឍបណ្តាញ ៥G របស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិសហរដ្ឋអាមេរិកឬផលប្រយោជន៍នយោបាយបរទេស។

Huawei ប្រាប់ទៅ Global Times ថា ក្រុមហ៊ុន Huawei វាយបកវិញដោយលើកហេតុផលថាការរឹតបន្តឹងវិស័យប្រតិបត្តិការរបស់ក្រុមហ៊ុននឹងមិនធ្វើឱ្យអាមេរិក “កាន់តែមានសុវត្ថិភាពឬកាន់តែខ្លាំងថែមឡើយ“។ ការហាមឃាត់នេះនឹងគ្រាន់តែ “ធ្វើឱ្យសហរដ្ឋអាមេរិចខកចិត្តនៅពីក្រោយការដាក់ពង្រាយ ៥G ប៉ុណ្ណោះ។“ ទោះជាយ៉ាងណាក៏ដោយ អ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ឈានមុខគេលើពិភពលោកនៅតែសង្ឃឹមថានឹងធ្វើការដោះស្រាយភាពខុសគ្នារបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន។

“ក្រុមហ៊ុន Huawei គឺជាអ្នកនាំមុខគេលើ ៥G។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Huawei និយាយថាយើងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកហើយនឹងមានវិធានការដ៏មានប្រសិទ្ធភាពដើម្បីធានាសុវត្ថិភាពផលិតផល។

image

image