ព័ត៌មាន

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះ ASCO រងការវាយប្រហារមេរោគ Ransomware

រោងចក្រ ASCO ក្នុងទីក្រុង Zaventem ប្រទេសប៊ែលហ្សិករងការវាយប្រហារពីមេរោគ ransomware បណ្ដាលឱ្យមានការខាតបង់ដ៏ធំបំផុតដោយសារប្រព័ន្ធកុំព្យូទ័រជាច្រើនឆ្លងមេរោគ។ រោងចក្រ ASCO បិទផលិតកម្មនៅក្នុងរោងចក្រនៅទូទាំងប្រទេសអាឡឺម៉ង់  កាណាដា និងសហរដ្ឋអាមេរិក។

តើអ្វីទៅជាបញ្ហា? ក្រុមហ៊ុន ASCO ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះធំបំផុតទទួលរងការវាយ ប្រហារនៅក្នុងរោងចក្រក្នុងប្រទេសចំនួនបួន។

តើមានអ្វីកើតឡើង? នៅថ្ងៃទី៧ ខែមិថុនាឆ្នាំ២០១៩ រោងចក្រ ASCO នៅ Zaventem បែលហ្ស៊ិករងការវាយប្រហារពីការឆ្លងមេរោគ ransomware បណ្តាលឱ្យប្រព័ន្ធបច្ចេកវិទ្យាភាគច្រើនរបស់រោងចក្រនេះត្រូវឆ្លង។ ជាលទ្ធផលដែលមានកម្មករជិត ១,០០០ នាក់ក្នុងចំណោម ១,៤០០ នាក់ត្រូវគេបញ្ជូនទៅផ្ទះ។ ក្រុមហ៊ុនផលិតកម្មក៏ប្រកាសការឈប់សម្រាករយៈពេលមួយសប្តាហ៍ក៏ដូចជាបិទរោងចក្រនៅក្នុងប្រទេសអាឡឺម៉ង់  កាណាដា  និងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយការិយាល័យមិនមែនជាអ្នកផលិតមានទីតាំងនៅប្រទេសបារាំង និងប្រេស៊ីលមានដំណើរការ។

ចំណុចគួរកត់សម្គាល់៖ អតិថិជនសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រួមមាន Airbus, Boeing, Bombardier និង Lockheed Martin ។

តើមានសកម្មភាពអ្វីខ្លះ? ក្រុមហ៊ុនអាកាសចរណ៍ជូនដំណឹងដល់អាជ្ញាធរ និងនាយកដ្ឋានប៉ូលិសអំពីហេតុការណ៍នេះ។ក្រុមហ៊ុនក៏អញ្ចើញអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានទីបីដើម្បីដោះស្រាយបញ្ហានេះឱ្យលឿនតាមដែលអាចធ្វើទៅ។ ទោះយ៉ាងណាក៏ដោយ ពត៌មានលំអិតដែលមានទាក់ទងទៅនឹងឈ្មោះមេរោគ និងវិធីសាស្ត្រនៃការយកប្រព័ន្ធមកវិញនៅតែមិនទាន់ដឹងនៅឡើយ។

image

image