ព័ត៌មាន

Nokia 3.2 និង Nokia 2.2 ដែលទើបតែប្រកាសសម្ភោធថ្មីៗនេះជិតដាក់លក់នៅក្នុងប្រទេសកម្ពុជាហើយ!

អ្នកគាំទ្រទូរស័ព្ទ Nokia ប្រហែលជាបានឃើញនូវការសម្ភោធជាផ្លូវការនៃវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Nokia 3.2 និង Nokia 2.2 ដ៏ស្រស់ស្អាតកាលពីប៉ុន្មានថ្ងៃមុននេះរបស់ក្រុមហ៊ុន Nokia Mobile នៅក្នុងប្រទេសឥណ្ឌារួចមកហើយ។ ស្មាតហ្វូនជំនាន់ថ្មីទាំង ២ ម៉ូដែលនេះមានរូបរាងស្រស់ស្អាតទាន់សម័យ និងទាក់ទាញខ្លាំងជាងមុន ហើយជាពិសេសវាភ្ជាប់មកជាមួយនឹងមុខងារច្រើនកាន់តែឆ្លាតវៃថែមទៀតផង។

បើនិយាយអំពីស្មាតហ្វូន Nokia ជំនាន់ថ្មីនេះគឺមានថាមពលថ្មខ្លាំងប្រើប្រាស់បានដល់ទៅ ២ ថ្ងៃឯណោះ វាពិតជាខ្លាំងំមែន។ បើនិយាយអំពីអេក្រង់វិញគឺរឹងមាំ ធំងាយស្រួលក្នុងការទស្សនាដែលអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងការកម្សាន្តដ៏សម្បូរបែបដូចជាការស្តាប់តន្រ្តី ចម្រៀង ការទស្សនាវីដេអូ ឬខ្សែភាពយន្តជាមួយនឹងអេក្រង់ភ្លឺច្បាស់ត្រជាក់ភ្នែក និងសំឡេងពិរោះរណ្តំចិត្តដែលអាចឆក់យកអារម្មណ៍របស់អ្នកប្រើប្រាស់ដោយមិនដឹងខ្លួននោះទេ!

image

image

តោះ ក្រឡេកមើលទៅលើ Nokia 2.2 ជំនាន់ថ្មីនេះបំពាក់នូវបច្ចេកវិទ្យា AI កាន់តែឆ្លាតវៃជាងមុន។ Nokia 2.2 មានអេក្រង់ 5.71” HD+ ទទួលបានវិញ្ញាបនបត្រ Android One ដែលនឹងភ្ជាប់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie software ចុងក្រោយបំផុត។ ស្មាតហ្វូននេះអាចធ្វើការអាប់ដេត OS បានរយៈពេល ២ ឆ្នាំ និងការអាប់ដេតសុវត្ថិភាពប្រចាំខែដល់ទៅ ៣ ឆ្នាំថែមទៀត។ ស្មាតហ្វូនរបស់អ្នកធានាសុវត្ថិភាព ១០០% និងការអាប់ដេតទៅកាន់ OS ចុងក្រោយជានិច្ច។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ វាក៏ភ្ជាប់ជាមួយនឹងប៊ូតុង Google Assistant ដែលអ្នកអាចបញ្ជាជាសំឡេងសម្រាប់គ្រប់គ្រងទៅលើស្មាតហ្វូននេះថែមទៀត។ កាមេរ៉ាខាងក្រោយទំហំ 13MP របស់ Nokia 2.2 ភ្ជាប់ជាមួយនឹងមុខងារ Night-Time ដែលអាចធ្វើការថតច្បាស់នៅពេលយប់ថែមទៀត។ តួខ្លួនរបស់វាមានភាពរឹងមាំ ស្រស់ស្អាត និងសក្តិសមបំផុតនៅពេលដែលអ្នកប្រើប្រាស់កាន់វានៅក្នុងដៃ។ អ្វីដែលកាន់តែពិសេសនោះ Nokia 2.2 ទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ដែលអាចដោះសោរស្មាតហ្វូននេះបានលឿន និងការពារសុវត្ថិភាពខ្ពស់បំផុត។

image

image

image

ចំនែក Nokia 3.2 វិញគឺមានអេក្រង់កាន់តែធំទំហំ 6.26″ (15.9 cm) HD+ និងឆ្លាតវៃក្នុងការប្រើប្រាស់បំផុត។ សម្រាប់ថាមពលថ្មរបស់ Nokia 3.2 វិញគឺមានទំហំ 4000mAh ខ្លាំងមែនទែនបញ្ចូលថ្មម្តង ប្រើប្រាស់បាន ២ ថ្ងៃ ហើយជាពិសេសវាភ្ចាប់ជាមួយនឹងបច្ចេកវិទ្យា AI ដែលអាចធ្វើការគ្រប់គ្រងទៅលើថាមពលថ្មប្រើប្រាស់នៅលើស្មាតហ្វូននេះកាន់តែមានប្រសិទ្ធិភាពថែមទៀត។ Nokia 3.2 ភ្ជាប់ជាមួយនឹងប៊ូតុង Google Assistant ឆ្លាតវៃបំផុតដែលអ្នកអាចបញ្ជាជាសំឡេងបានយ៉ាងងាយស្រួល និងកាមេរ៉ាក្រោយទំហំ 13MP ថតច្បាស់នៅពេលយប់ថែមទៀត។ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងការអាប់ដេតសុវត្ថិភាពជាប្រចាំខែនោះ Nokia 3.2 គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់បំផុត។ កាមេរ៉ាមុខរបស់វាទ្រទ្រង់នូវបច្ចេកវិទ្យា Face Unlock ដោះសោរមុខថែមទៀត។

image

Nokia 2.2 និង Nokia 3.2 នឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាឆាប់ៗនេះហើយ! ជាចុងក្រោយបំផុត បើអ្នកស្រម៉ៃចង់បានស្មាតហ្វូន Nokia ជំនាន់ថ្មីនេះដែលមានគុណភាពល្អ ទំនើបទាន់សម័យ ស្តើងស្រាលក្នុងការប្រើប្រាស់យកតាមខ្លួននោះ និងតម្លៃសមរម្យបំផុត អ្នកអាចជ្រើសរើសយក Nokia 3.2 ឬ Nokia 2.2 ដែលមិនធ្វើអោយអ្នកមិនខកបំណងនោះទេ។  សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707 ៕

បញ្ជាក់៖ នៅពេលស្តុករបស់ស្មាតហ្វូនជំនាន់ថ្មី Nokia 2.2 និង Nokia 3.2 មកដល់ ខាងក្រុមហ៊ុននឹងធ្វើការជូនដំណឹងដល់ដៃគូតំណាងសហការចែកចាយ និងអ្នកគាំទ្ររបស់ Nokia ទូទាំងប្រទេស