ព័ត៌មាន

ទីបំផុត Samsung Galaxy Watch LTE អាចអាប់ដេត One UI បានហើយ

ស្ងាត់ៗ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ធ្វើការអាប់ដេតទៅលើ One UI នៅលើនាឡិកាឆ្លាតវៃរបស់ខ្លួននោះគឺ Galaxy Watch LTE ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចំណាយពេលស្ទើរតែមួយខែសម្រាប់ការនាំយកនូវ OneUI សម្រាប់ LTE នៃនាឡិកា Galaxy Watch នេះដែលមានលក្ខណៈកាន់តែប្រសើរជាងមុន។

នាឡិកា Galaxy Watch LTE នេះមានពីរ Versions ដែលសម្រាប់ដាក់លក់នៅក្នុងសហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។ ប្រសិនបើអ្នកប្រើប្រាស់នូវ Galaxy Watch LTE 46mm អ្នកអាចធ្វើការអាប់ដេតជាមួយនឹងទំហំត្រឹមតែ 117MB តែប៉ុណ្ណោះ។

វាមានការពង្រឹងទៅលើ Animations ថ្មី និងក្រាហ្វិករបស់វា។ វាមានមុខងារពិសេសជាច្រើនទៀតដូចជា daily activity, sleeping mode, additional notifications និង outdoor swimming activity ផងដែរ។ វាមានមុខនាឡិកាថ្មីដែលបានបន្ថែម និងកម្មវិធី Samsung Health ។ វាក៏មានការពង្រឹងទៅលើ Battery Optimization feature ដែលប្រើប្រាស់នាឡិកានេះបានយូរជាងមុនថែមទៀត៕

image

image