ព័ត៌មាន

ការទាមទារប្រាក់ប៉ាតង់ ១ ពាន់លានដុល្លាររបស់ Huawei ពីក្រុមហ៊ុន​ Verizon នេះមិនមែនជាប្រាក់លោះនោះទេ!

ប្រធានអាជ្ញាបណ្ណប៉ាតង់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ស្នើលិខិតមួយទៅកាន់ក្រុមហ៊ុន Verizon ស្នើសុំនូវទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិកសម្រាប់ការដំណើរការទៅលើបច្ចេកវិទ្យា 4G/5G network របស់ក្រុមហ៊ុននេះ និងប៉ាតង់ជាច្រើនទៀត។

តាមការបញ្ជាក់របស់ Wall Street Journal ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ផ្ញើនូវលិខិតមួយទៅកាន់ក្រុមហ៊ុនចែកចាយរបស់សហរដ្ឋអាមេរិកនេះក្នុងការស្នើអោយបង់ប្រាក់ទៅលើប៉ាតង់ច្រើនជាង ២៣០ ដែលក្រុមហ៊ុននេះគ្រប់គ្រង។ ប៉ាតង់នេះគឺផ្អែកទៅលើការប្រើប្រាស់នូវបណ្តាញ Networks, IoT Technology, Wired Connectivity និងជាច្រើនទៀត។

ក្រុមហ៊ុន Huawei ស្នើសុំនូវទឹកប្រាក់ ១ ពាន់លានដុល្លារអាមេរិកទៅលើថ្លៃកម្មសិទ្ធិបញ្ញានេះ។ ខណៈពេលនេះ ក្រុមហ៊ុន​Verizon ក៏ត្រូវសហរដ្ឋអាមេរិកប្រាមហាមមិនអោយធ្វើពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Huawei នោះទេដោយសារតែសង្គ្រាមពាណិជ្ជកម្មអាមេរិកចិននោះ៕

image

image