ព័ត៌មាន

នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុន​ Samsung ពិភាក្សាទៅលើការវិនិយោគទៅលើបច្ចេកវិទ្យា 6G, blockchain technology និង AI

ពេលនេះ យើងនិយាយអំពីបច្ចេកវិទ្យានៃបណ្តាញ 5G networks ។ នេះគឺជាហេតុផលដែលប្រធានាធិបតី Donald Trump និយាយនៅក្នុងកុម្ភៈថា ខ្លួនចង់អោយសហរដ្ឋអាមេរិកដំណើរការនូវបច្ចេកវិទ្យា 6G អោយបានឆាប់បំផុត។ បច្ចេកវិទ្យា 5G Networks មានល្បឿនលឿនជាង 4G LTE ដល់ទៅ 10 ដង។

សម្រាប់បច្ចេកវិទ្យា 6G នេះនឹងមិនទាន់ដឹងយ៉ាងណានោះទេ។ ថ្មីៗនេះ លោក Lee ក៏ធ្វើការជួបជាមួយនឹងនាយកប្រតិបត្តិជាច្រើនទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កាលពីសប្តាហ៍មុននេះក្នុងការពិភាក្សាទៅលើការវិនិយោគអភិវឌ្ឍទៅលើបច្ចេកវិទ្យា 6G mobile networking equipment, blockchain technologies និង artificial intelligence (AI) ។

កាលពីខែកុម្ភៈនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ស្វែងរកនូវការវិនិយោគកាន់តែច្រើនទៀតទោលើឧបករណ៍បណ្តាញ Network ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពេលនេះគឺជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតរបស់ពិភពលោកដែលធ្វើការផ្គត់ផ្គង់ទៅលើឧបករណ៍បច្ចេកវិទ្យានេះ ។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះនាំមុខគេទៅលើទីផ្សារពិភពលោកចំនួន ២៩% ខណៈពេលដែលក្រុមហ៊ុន Samsung មានចំណែកទីផ្សារក្រោម ៥% ប៉ុណ្ណោះ៕

image

image