ព័ត៌មាន

លោក Trump បដិសេធលើរបាយការណ៍របស់កាសែត New York Times ដែលថាសហរដ្ឋអាមេរិកវាយប្រហារទៅលើរុស្សី

លោក Donald Trump  មានប្រសាសន៍ថា ការផ្សាយរបស់កាសែត New York Times ស្តីពី  សេវាកម្មពិសេសអាមេរិកមានសកម្មភាពសកម្មជាងឆ្នាំមុននៅក្នុងការប៉ុនប៉ងដាក់បញ្ចូលមេរោគទៅក្នុងប្រព័ន្ធថាមពលរបស់រុស្ស៊ីជាការផ្សាយព័ត៌មានផ្ទុយពីការពិត។​ លោក Trump មានប្រសាសន៍ថា “អ្នកជឿទេថា កាសែត New York Times បង្កើតរឿងរ៉ាវមួយបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងបង្កើនការវាយលុកតាមអ៊ិនធឺរណែតលើប្រទេសរុស្ស៊ី” ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិកបន្ថែមថា “នោះគឺជាទង្វើពិតប្រាកដមួយនៃការក្បត់ជាតិដោយការសរសេរលើក្រដាសដ៏អស្ចារ្យមួយ ហើយវាជារឿងរ៉ាវដែលអាក្រក់សម្រាប់ប្រទេសជាតិរបស់យើង” ។ កាសែត New York Times រាយការណ៍មុននោះដោយលើកឡើងពីប្រភពនានាថា ក្រុងវ៉ាស៊ីនតោនធ្វើការប៉ុនប៉ងជាញឹកញាប់ក្នុងកំឡុងឆ្នាំមុនដើម្បីបញ្ចូនកម្មវិធីមេរោគទៅក្នុងប្រព័ន្ធថាមពលរបស់ប្រទេសរុស្ស៊ី។

អ្នកតំណាងមន្ទីរបញ្ចកោណមិនឆ្លើយតបទៅនឹងការស្នើសុំពីភ្នាក់ងារព័ត៌មាន TASS ដើម្បីបញ្ជាក់ថា ការអះអាងក្នុងការបោះពុម្ពផ្សាយនោះមានពាក់ព័ន្ធនឹងការពិតឬយ៉ាងណាទេ។

image

image