ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី​ Honor 9X Pro​ទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសរុស្សី និងចិន

កាលពីដើមខែនេះ យើងបានឃើញនូវការផ្លាស់ប្តូរដំបូងបំផុតសម្រាប់ស្មាតហ្វូន ​ Honor 9X ជំនាន់ថ្មី ហើយពេលនេះសម្រាប់ Version ធំជាងគឺម៉ូដែល Honor 9X Pro ក៏ទទួលបានវិញ្ញាបនបត្រនៅក្នុងប្រទេសរុស្សី និងប្រទេសចិនផងដែរ ហើយវាក៏ត្រៀមខ្លួនក្នុងការដាក់លក់នៅលើទីផ្សារផងដែរ។

ស្មាតហ្វូនស៊េរីថ្មីនេះដែលមានលេខម៉ូដែល HLK-AL10 ថ្មីៗនេះក៏ទទួលបានវិញ្ញាបនបត្រ 3C ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 10W charging ផងដែរ។ ក្រោយមក ស្មាតហ្វូននេះក៏ទទួលបានវិញ្ញាបនបត្រ Eurasian Economic Commission (EEC) ដែលបញ្ជាក់ថា ឈ្មោះរបស់វាគឺជា Honor 9X Pro ដែលមានលេខម៉ូដែល HLK-L41 ដែលត្រូវប្រទះឃើញនៅលើ NashvilleChatters ផងដែរ។

សម្រាប់ពេលនេះ​វានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីវត្តមានរបស់ស្មាតហ្វូន Honor 9X នោះទេ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Honor ពិតជាត្រៀមប្រកាសបង្ហាញស្មាតហ្វូន Honor 9X ចំនួន ២ ម៉ូដែលត្រៀមបង្ហាញខ្លួនឆាប់ៗនេះនៅលើទីផ្សារផងដែរ៕

image

image