ព័ត៌មាន

ក្រុមហ៊ុន Nokia កំពុងធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G Network ដំបូងបំផុតនៅក្នុងប្រទេសសិង្ហបុរី

ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា HMD Global កំពុងតែធ្វើការផ្លាស់ទីទិន្នន័យរបស់ខ្លួនចេញពីប្រទេសសិង្ហបុរីនោះ ក្រុមហ៊ុន Nokia Networks ប្រកាសថា ខ្លួននឹងនឹងនៅទីនេះដើម្បីធ្វើការ upgrade ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន SP Telecom networking ទៅកាន់ 5G ។

នេះគឺជាការងារដ៏ធំចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យា 5G Network ដំបូងបំផុតនៅក្នុងប្រទេសសិង្ហបុរីនោះ។ បណ្តាញ network នេះគឺរួចរាល់សម្រាប់ប្រតិបត្តិការនៅក្នុងឆ្នាំ ២០២០ ហើយវានឹងធ្វើការជួសជុល និងដំណើរការនូវបច្ចេកវិទ្យា 5G ផ្អែកទៅលើ VPN និង 5G network សម្រាប់ប្រើប្រាស់ទាំងវិស័យឯកជន និងរដ្ឋនោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា SP Telecom នឹងប្រើប្រាស់នូវ FP4-based service router របស់ក្រុមហ៊ុ​ន​Nokia ដំណោះស្រាយទៅលើ Cloud Software និងសេវាកម្មជាច្រើនទៀតក្នុងការអភិវឌ្ឍទៅលើស្ថេរភាពនៃបណ្តាញ Network សម្រាប់ Cloud, Ultra-Broadband និងសេវាកម្ម IoT នេះ៕

image

image