ព័ត៌មាន

ស្មាតហ្វូន Galaxy Note 9​ អាចអាប់ដេតប្រើប្រាស់បានទៅលើមុខងារ Night mode

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែធ្វើការអាប់ដេតទៅលើស្មាតហ្វូន Galaxy Note 9 ទៅលើមុខងារ Night mode នៃកាមេរ៉ារបស់ស្មាតហ្វូននេះ។ វាក៏មានការជួសជុលទៅលើសុវត្ថិភាពសម្រាប់ខែមិថុនាឆ្នាំ ២០១៩ នេះផងដែរ។ សម្រាប់ dedicated Night mode គឺប្រកាសដាក់អោយដំណើរការនៅលើស្មាតហ្វូន Galaxy S10 បន្ទាប់មកក៏នៅលើស្មាតហ្វូន Galaxy S9 ។

Night mode នៅលើស្មាតហ្វូន Galaxy S9 និង Galaxy Note 9 ដំណើរការល្អដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S10 ដែរ។ វាមានការពង្រឹងទៅលើសមត្ថភាពកាមេរ៉ាកាន់តែអស្ចារ្យ ហើយវាអាចធ្វើការស្កេនទៅលើ QR codes បានថែមទៀត។

សម្រាប់ពេលនេះ ស្មាតហ្វូន Galaxy Note 9 update (software version N960FXXU3CSF9) នេះអាចដំណើរការបាននៅលើ ២០ ប្រទេស។ ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន galaxy Note 9 អ្នកអាចឆែកមើលនៅក្នុង Settings App បាន៕

image

image