ព័ត៌មាន

កាសស្តាប់ NOKIA TRUE WIRELESS EARBUDS អាចរកទិញបានហើយជាមួយពណ៌ទឹកប្រាក់ និងក្រហម!

កាសស្តាប់ Nokia True Wireless Earbuds ឬ Nokia BH-705 គឺជាផលិតផលថ្មីដែលមានការឌីស្សាញយ៉ាងស្រស់ស្អាត ហើយវាមានគុណភាពខ្ពស់ក្នុងការប្រើប្រាស់ថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍ MWC2019 នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏បញ្ចេញនូវកាសស្តាប់នេះដែលមានពណ៌ច្រើនក្នុងការប្រើប្រាស់ថែមទៀតនោះគឺពណ៌ទឹកប្រាក់ និងពណ៌ក្រហមនៅលើគេហទំព័រលក់រាយរបស់អាល្លឺម៉ង់ Saturn ថែមទៀត។

សម្រាប់តម្លៃរបស់កាសស្តាប់នេះគឺ €119.99​។ នៅលើគេហទំព័រផ្លូវការរបស់ Nokia វាមានពណ៌ខ្មៅតែប៉ុណ្ណោះដែលអាចរកទិញបាននោះ។ កាសស្តាប់ Nokia BH-705 នេះក៏មានពណ៌ទឹកប្រាក់ និងពណ៌ក្រហមសម្រាប់ធ្វើការជ្រើសរើសផងដែរ តើពណ៌អ្វីដែលអ្នកចង់បាន?

image

image

image