ព័ត៌មាន

អស្ចារ្យមែន! ស្តុកថ្មីរបស់ Nokia 4.2 បានមកដល់ហើយបន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ដាច់ច្រើននៅក្នុងប្រទេសកម្ពុជា

បន្ទាប់ពីមានវត្តមាននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រមាណជាមួយខែប៉ុណ្ណោះ ស្មាតហ្វូនជំនាន់ថ្មី Nokia 4.2 នេះទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់អតិថិជនជាច្រើនដែលភាគច្រើនសុទ្ធតែជាយុវវ័យ និងមនុស្សវ័យកណ្តាលដែលសុទ្ធតែស្គាល់ម៉ាកយីហោ Nokia គ្រប់ៗគ្នានោះ។ Nokia 4.2 មានតម្លៃម៉ាអេមត្រឹមតែ $155 តែប៉ុណ្ណោះរួមជាមួយនឹងការធានារយៈពេល ១ ឆ្នាំពីក្រុមហ៊ុន NOKIA ថែមទៀត។

បន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំងសម្រាប់ស្តុកទី ១​ របស់ Nokia 4.2 នេះ ឥឡូវនេះក្រុមហ៊ុនបញ្ជាក់ថា ស្តុកថ្មីរបស់ Nokia 4.2 បានមកដល់ហើយ មូលហេតុចម្បងដែលធ្វើអោយស្មាតហ្វូន Nokia 4.2 នេះអាចទាក់ទាញឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើននោះគឺដោយសារតែការរចនារូបរាងកញ្ចក់មុខក្រោយយ៉ាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងកាលីបទាន់សម័យស៊ីវិល័យបំផុត ហើយវាបំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃដូចជា Google Assistant និង​Face Unlock សម្រាប់ធ្វើការដោះសោរបានលឿនជាដើម។​

បច្ចេកវិទ្យាស្កេនមុខដោះសោរ ឬ Face Unlock គឺជាបច្ចេកវិទ្យាមួយដែលជួយសម្រួលក្នុងការដោះសោរស្មាតហ្វូនបានលឿនដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់នោះទេ។ គ្រាន់តែក្រឡេកមើលវាភ្លាម ដោះសោរភ្លែត លឿនណាស់ អ៊ែមក្នុងការប្រើប្រាស់ណាស់!​ Nokia 4.2 ក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរសម្រាប់ការពារទិន្នន័យសំខាន់ៗរបស់អ្នកផងដែរ។ Nokia 4.2 សមត្ថភាពខ្លាំងមិនធម្មតានោះទេដោយសារតែវាភ្ជាប់ជាមួយនឹងភ្លើងបញ្ចូនសារសំខាន់ Notification LED ដែលស្ថិតនៅលើប៊ូតុង Google Assistant ដូចនេះនៅពេលដែលអ្នកប្រើប្រាស់ឃើញមានភ្លើងនៅលើប៊ូតុង Google Assistant នោះ អ្នកនឹងដឹងថា មានអ្នកណាបញ្ចូនដំណឹងសំខាន់មកអ្នកជាក់ជាមិនខាន។ Google Assistant អាចផ្តល់នូវព័ត៌មានជាច្រើនដែលអ្នកត្រូវការកាន់តែសម្បូរបែប និងលម្អិតគ្រប់ជ្រុងជ្រោយតែម្តង។ សម្រាប់ Nokia 4.2 អ្នកអាចធ្វើការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួល និងឆ្លាតវៃបំផុត ហើយវាពិតជាបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេសម្រាប់លោកអ្នក។ Nokia 4.2 ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS និងថាមពលថ្មបញ្ចូលម្តងប្រើប្រាស់បាន ២ ថ្ងៃឯណោះ!

កុំភ្លេចណា! Nokia 4.2 ស៊េរីថ្មីនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃសមរម្យត្រឹមតែ $155 និងថែមជូនកង្ហារដ៏ស្រស់ស្អាតមួយទៀត! លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប Nokia នៅទូទាំងប្រទេស។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707

បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍!!!

 image

image

image

image