ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នាំចេញស្មាតហ្វូន P30 series បានចំនួន ១០ លានគ្រឿងត្រឹម ៨៥ ថ្ងៃប៉ុណ្ណោះ!

Huawei P30 Series គឺជាស្មាតហ្វូនដែលមានការច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ហើយវាប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយទៅលើប្រព័ន្ធកាមេរ៉ារបស់វា ការឌីស្សាញរូបរាងកាន់តែស្រស់ស្អាត និងសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះលក់ត្រឹមតែ ៨៥ ថ្ងៃប៉ុណ្ណោះប៉ុន្តែវាមានការនាំចេញច្រើនជាង ១០ លានគ្រឿង។

នៅក្នុងព្រឹត្តិការណ៍​ MWC Shanghai 2019 នេះ លោក He Gang អគ្គនាយកផ្នែកផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ២០ ខែមិថុនានេះ ស្មាតហ្វូន Huawei P30 series លក់បានច្រើនជាង ១០ លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ ៨៥ ថ្ងៃប៉ុណ្ណោះដែលមានន័យថាវាមានពិន្ទុនាំមុខស្មាតហ្វូន P20 series ដល់ទៅ ៦២ ថ្ងៃទើបអាចឈានដល់ ១០ លានគ្រឿងបាន។

កាលពីសប្តាហ៍មុននេះ លោក He Gang ធ្វើការប្រកាសថា ការនាំចេញស្មាតហ្វូន Huawei នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ នេះគឺច្រើនជាង ១០០ លានគ្រឿងនៅក្នុងរយៈពេលត្រឹមតែ ១៤៩ ថ្ងៃប៉ុណ្ណោះ ខណៈពេលឆ្នាំមុនត្រូវការពេលវេលាដល់ទៅ ១៩៨ ថ្ងៃទើបសម្រេចបាននូវលទ្ធផលដូចគ្នានេះ។

តាមទិន្នន័យដែលបង្ហាញដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ​ Gartner បញ្ជាក់ថា សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ នៅពេលដែលទីផ្សារការលក់ពិភពលោកមានការធ្លាក់ចុះនោះ ការលក់របស់ក្រុមហ៊ុន Huawei មានការកើនឡើងដល់ទៅ ៥៨ លានគ្រឿងដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកហើយនៅកៀកជាមួយនឹងក្រុមហ៊ុន Samsung មែនទែន៕

image

image

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នាំចេញស្មាតហ្វូន P30 series បានចំនួន ១០ លានគ្រឿងត្រឹម ៨៥ ថ្ងៃប៉ុណ្ណោះ!