ព័ត៌មាន

គំរូរបស់ស្មាតហ្វូន NOKIA KATAYA ប្រទះឃើញដាក់លក់នៅលើ EBAY

ថ្មីៗនេះ វាមានការប្រទះឃើញនូវគំរូរបស់ស្មាតហ្វូនថ្មី Nokia នៅលើ eBay ។ នេះមិនមែនជាលើកទី ១ នោះទេដោយសារតែយើងធ្លាប់បានគំរូជាច្រើនរបស់ឧបករណ៍នេះនៅលើអនឡាញនោះ ប៉ុន្តែនេះគឺជាស្មាតហ្វូនម៉ូដែលពិសេសដែលមិនទាន់ដឹងថានឹងដំណើរការនៅលើ OS ណាមួយនោះទេ។

នៅក្នុងប្រអប់នេះគឺមានការសរសេរពាក្យថា “Kataya” នៅខាងមុខ ដែលមានន័យថា វាប្រហែលជាឈ្មោះរបស់ឧបករណ៍នេះជាក់ជាមិនខាន។ Kataya នេះគឺគណៈកម្មាធិការក្នុងការអភិវឌ្ឍនៅក្នុងនេប៉ាល់ ហើយនេះប្រហែលជាមិនមែនជាឈ្មោះរបស់ឧបករណ៍នេះនោះទេ។ ស្មាតហ្វូននេះក៏ធ្លាប់ប្រទះឃើញនៅលើ talk.meamo.org កាលពីមួយឆ្នាំមុនផងដែរ។

ប្រអប់នេះគឺមានសរសេរថា “Built on Krakatau” ដែលមានពាក្យសរសេរថា Kataya និង Krakatau ព្រីននៅខាងក្រោយរបស់ឧបករណ៍នេះ ហើយវាក៏មានពាក្យសរសេរថា “Designed in Oulu”​ដែលជាក្រុងមួយនៅក្នុងហ្វាំងឡង់ដែលក្រុមហ៊ុន Nokia មានរោងចក្រនៅទីនោះ។ Krakatau ក៏ជាឈ្មោះនៃកោះភ្នំភ្លើងដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយវាក៏មានការផ្ទុះដ៏ល្បីល្បាញនៅ Anak Krakatau នៅក្នុងឆ្នាំ ១៩៣០ ផងដែរ។ សម្រាប់ Nokia Kataya នេះដាក់លក់នៅលើ eBay នៅក្នុងតម្លៃ 1499 ដុល្លារ៕

image

imageimage

image

image