ព័ត៌មាន

OPPO Reno Sunset Rose ពណ៌ប្លែកថ្មីដ៏ស្រទន់បែបអារម្មណ៍ Romantic តម្លៃត្រឹមតែ 529$ ប៉ុណ្ណោះ!

អ្នកណាខ្លះចូលចិត្តស៊ីអារម្មណ៍បែប Romantic! អីឡូវនេះទូរស័ព្ទដៃបែប Romantic ដ៏ស្រទន់ បានបង្ហាញខ្លួននៅជាចំពោះមុខលោកអ្នកហើយ នោះគឹជាទូរស័ព្ទដៃម៉ូឌែលថ្មី ត្រកូល Reno បានមកដល់ទៀតហើយ OPPO Reno Sunset Rose ដែលទើបតែប្រកាសលក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា ក្នុងតម្លៃត្រឹមតែ 529$ ប៉ុណ្ណោះ!

ក្រោយពីបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគុំតន្រ្តីដ៏កក្រើក I can see your voice special concert by OPPO កាលពីយប់មិញនេះ នៅផ្សារទំនើប AEON SEN SOK ដោយមានការចូលរួមទស្សនាពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករ ជាពិសេសគឺវត្តមានកំពូលតារាចំរៀងដ៏ល្បី និង ជាតារាតំណាងរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO អ្នកនាង ពេជ្រ សោភា និង លោក Step ផងដែរ។ ម៉ូឌែលថ្មី OPPO Reno ពណ៌ Sunset Rose នេះ គឺជាប្រភេទទូរស័ព្ទដែលបានរចនាឡើងក្នុងគោលបំណងផ្លាស់ប្តូរអារម្មណ៍បែបថ្មី ប្លែក និងស្រទន់ ដ៏សែន Romantic ប្រៀបបានទៅនឹងទិដ្ឋភាពនៃពន្លឺថ្ងៃលិចដែលអ្នកណាៗក៏ប្រាថ្នាចង់គយគន់ទិដ្ឋភាពបែបនេះដែរ។

ក្រៅពីមានពណ៌ស្រទន់ដ៏ទាក់ទាញហើយនោះ OPPO Reno Sunset Rose មានចំណុចពិសេសដូចជា កាមេរ៉ាក្រោយទំហំ 48MP + 5MP និង​កាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ លក្ខណៈសម្បត្តិរបស់វាគឺសឹងតែដូចគ្នាបេះបិតទៅនឹងម៉ូឌែល OPPO Reno ធម្មតា ប៉ុន្តែវាមានពណ៌ប្លែកថ្មី ដ៏ស្រទន់ សម្រាប់ផ្គាប់ចិត្តស្រ្តី និង មិត្តនារីដែលទាន់សម័យ និងមានភាពជឿជាក់ ! ហើយប្រសិនបើបានមនុស្សជាទីស្រលាញ់ទិញជូនពួកគាត់ទៀត នោះកាន់តែពិសេសទៀតហើយ ពួកគាត់ច្បាស់ជាញញឹមបិទមាត់មិនជិតទេ ហេហេហេ ។

អញ្ជឹងនៅចាំអីទៀតបុរសៗគ្នាយើងអើយ ចង់យកចិត្តមនុស្សស្រីដែលអ្នកលួច Crush យូរមកហើយ! ឬ ធ្វើឲ្យដៃគូស្នេហា១០០ឆ្នាំរបស់អ្នក ព្រមទាំងធ្វើឲ្យឧត្តមភរិយារបស់អ្នកកាន់តែសប្បាយចិត្ត និង ស្រលាញ់អ្នកលើសដើម គ្រាន់តែទូរស័ព្ទOPPO Reno Sunset Rose ប៉ុណ្ណឹងមានអីអស្ចារ្យ ទិញជូនគាត់ភ្លាម ញញឹមភ្លែតតែម្តង៕

image

image

image

image

image