ព័ត៌មាន

NOKIA 2.2 ទំហំ 3/32GB VERSION នឹងដាក់លក់នៅលើ Amazon ឆាប់ៗនេះ

Nokia 2.2 គឺជាស្មាតហ្វូន Android One ដែលមានតម្លៃថោកបំផុតនៅលើទីផ្សារ។ តម្លៃថោកមិនមានមានន័យថាស្មាតហ្វូននេះមានសមត្ថភាពអន់ក្នុងការប្រើប្រាស់នោះទេ។ ផ្ទុយមកវិញនោះ Nokia 2.2 គឺស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់។ វាមានអេក្រង់ទំហំ 5.71-inch display (1520x720p), MediaTek Helio A22 SoC ជាមួយនឹង 4 x A53 cores ដែលមានល្បឿន 2GHz, កាមេរ៉ាខាងមុខ 5MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face Unlock កាមេរ៉ាខាងក្រោយទំហំ 13MP និងថាមពលថ្មទំហំ 3000mAh ថែមទៀត។

ស្មាតហ្វូននេះមានរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ថែមទៀត។ ស្មាតហ្វូននេះបញ្ចូលថាមពលថ្មម្តងប្រើប្រាស់បាន ២ ថ្ងៃដោយអ្នកមិនចាំបាច់ប្រើប្រាស់នូវ Power Bank នោះទេ។ ស្មាតហ្វូន Nokia 2.2 នេះមានរូបរាងស្រស់ស្អាតទាក់ទាញប្លែកភ្នែកក្នុងការប្រើប្រាស់។

ក្រុមហ៊ុន Amazon ក៏នឹងដាក់លក់ស្មាតហ្វូននេះផងដែរនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងតម្លៃ $139 ហើយស្មាតហ្វូននេះចាប់ផ្តើមដាក់លក់នៅថ្ងៃទី ៩ ខែកក្កដានេះ។ ស្មាតហ្វូននេះអាចដំណើរការបាននៅលើ AT&T, T-Mobile, MetroPCS, Cricket និង Mint ៕

image

image