ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា BlackBerry និង LG ពង្រីកភាពជាដៃគូក្នុងការបង្កើតនូវប្រព័ន្ធរថយន្តស្វ័យប្រវតិ្តកាន់តែប្រសើរឡើង!

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កាណាដា BlackBerry និងក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics របស់ប្រទេសកូរ៉េខាងត្បូងបញ្ជាក់នៅថ្ងៃពុធនេះថា ពួកគេពង្រីកនូវភាពជាដៃគូរយៈពេលវែងនៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានៃការតភ្ជាប់ និងបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិសម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងអ្នកផ្គត់ផ្គង់ជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិតទៅលើផ្នែកហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានទម្លាយនោះទេ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG Electronics នឹងប្រើប្រាស់នូវកម្មវិធី BlackBerry QNX software និងសេ​វាកម្មជាច្រើនទៀតសម្រាប់ការផលិតនូវប្រព័ន្ធឌីជីថលថ្មីរួមមាន  infotainment systems, digital instrument clusters និង telematics systems សម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើនផងដែរ។

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះមិនបញ្ជាក់ឈ្មោះរបស់ក្រុមហ៊ុនផលិតរថយន្តទាំងនោះទេ ប៉ុន្តែបច្ចេកវិទ្យា BlackBerry QNX technology នេះគឺប្រើប្រាស់ច្រើនជាងក្រុមហ៊ុនផលិតរថយន្តច្រើនជាង ៤០ រួមមានក្រុមហ៊ុន Ford, GM, Honda, Toyota និង Volkswagen ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន BlackBerry គឺជាក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា LG អស់រយៈពេលជិត ១៥ ឆ្នាំហើយ៕

image

image