ព័ត៌មាន

ស្មាតហ្វូនពណ៌ក្រហម Cardinal Red Galaxy S10 ដាក់ហើយនៅចក្រភពអង់គ្លេស

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវពណ៌ថ្មីដែលមានឈ្មោះថា Cardinal Red សម្រាប់ស្មាតហ្វូន Galaxy S10 series កាលពីប៉ុន្មានសប្តាហ៍មុននេះ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងប្រទេសមួយចំនួនប៉ុណ្ណោះនៅក្នុងអ៊ឺរ៉ុបរួមទាំងរុស្សីផងដែរ ហើយពេលនេះ ពណ៌ក្រហម Cardinal Red ក៏អាចរកទិញបានផងដែរនៅក្នុងចក្រភពអង់គ្លេសតាមរយៈហាង EE ។

ពណ៌ថ្មីនៅលើស្មាតហ្វូន Galaxy S10 series នេះគឺពិតជាស្រស់ស្អាតមែនទែន។ វាគឺមាននៅលើស្មាតហ្វូន Galaxy S10e ផងដែរ។ ដូចនេះ ពេលនេះអតិថិជនមាន ៥ ពណ៌ហើយសម្រាប់ធ្វើការជ្រើសរើស។ ពណ៌ក្រហម Cardinal Red នេះអាចរកទិញបាននៅចក្រភពអង់គ្លេសតាមរយៈហាង EE ដែលមានទំហំ 128GB តែប៉ុណ្ណោះ៕

image

image