ព័ត៌មាន

ការអាប់ដេតថ្មីនៅលើ Galaxy Note 8 នាំយកនូវមុខងារ QR code scanner

ការអាប់ដេតថ្មីនៅលើ Galaxy Note 8 នាំយកនូវមុខងារ QR code scannerក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែនាំយកនូវមុខងារ QR code scanner ថ្មីសម្រាប់ស្មាតហ្វូន Galaxy S10, Galaxy S9 និង Galaxy Note 9 រហូតដល់ស្មាតហ្វូន Galaxy Note 8 ជាមួយនឹងការអាប់ដេតថ្មីនេះសម្រាប់ទីផ្សារមួយចំនួន។

ស្មាតហ្វូន Galaxy Note 8 នេះទទួលបានការអាប់ដេតទៅលើសុវត្ថិភាពរបស់វាកាលពី ២ សប្តាហ៍មុននេះជាមួយនឹង software version N950FXXU6DSF6 ហើយវាក៏ដំណើរការសម្រាប់ប្រទេសមួយចំនួនផងដែរ។

ចាប់ផ្តើមពីស្មាតហ្វូន Galaxy S8 ឡើងទៅ ដែលអាចធ្វើការស្កេន QR codes ដោយប្រើប្រាស់នូវ Bixby Vision នៅក្នុងកម្មវិធីកាមេរ៉ា ប៉ុន្តែពេលនេះវាអាចប្រើប្រាស់នូវ QR code scanning ជាមុខងារថ្មីដាច់ដោយឡែកមួយទៀត។ ប្រសិនបើអ្នកប្រើប្រាស់ស្មាតហ្វូន Galaxy Note 8 នេះ អ្នកអាចឆែកមើលការអាប់ដេតនៅក្នុង Settings app និងយក Software update ហើយមើលនៅក្នុង Download and install option ៕

image

image