ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និង Volvo បង្កើតភាពជាដៃគូខ្លាំងបំផុតទៅលើបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិ

រថយន្ត Trucks ដែលអាចបើកបរដោយស្វ័យប្រវត្តិនោះគឺនឹងមានការពេញនិយមខ្លាំងនៅលើទីផ្សារនាពេលខាងមុខនេះ។ ក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនឡើងៗកំពុងតែធ្វើការអភិវឌ្ឍទៅលើបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិនេះសម្រាប់រថយន្ត Trucks ។

ព័ត៌មានចុងក្រោយបំផុតកាលពីសប្តាហ៍មុននេះ នៅពេលដែលក្រុមហ៊ុន Volvo Group និង Nvidia ចូលរួមក្នុងការបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់នេះ។ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនទាំងពីរនេះក៏ធ្វើការបញ្ចូលនូវបច្ចេកវិទ្យា AI នៅក្នុងបទពិសោធន៍របស់ Nvidia និងការបញ្ចូលជាមួយនឹងប្រព័ន្ធរថយន្ត Dynamics នៅក្នុងការងាររបស់ Volvo ។

សម្រាប់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងពីរនេះគឺមិនបានទម្លាយអោយដឹងនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះនឹងធ្វើការជាមួយគ្នាក្នុងការបង្កើតទៅលើបច្ចេកវិទ្យាស្វ័យប្រវត្តិសម្រាប់រថយន្ត Truck នៅក្នុងកិច្ចព្រមព្រៀងដែលមិនដឹងមានរយៈពេលប៉ុន្មាននោះទេ៕

image

image