ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសផ្តល់រង្វាន់ទឹកប្រាក់ $40,000 ក្នុងការប្រកួតឌីស្សាញទៅលើ Accessory ថ្មីសម្រាប់ឧបករណ៍ Galaxy

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែរៀបចំនូវការប្រកួត Samsung Mobile Design Competition ក្នុងភាពជាដៃគូជាមួយនឹង Deezen ដែលជាទស្សនាវដ្តីឌីស្សាញឈានមុខគេ។ ការប្រកួតនេះចង់បានអ្នកចូលរួមដាក់ការងារឌីស្សាញរបស់ពួកគេសម្រាប់ Accessories ថ្មីនៅលើស្មាតហ្វូន និងថេប្លេតត្រកូល Galaxy ។ សម្រាប់អ្នកឈ្នះនឹងទទួលបាននូវទឹកប្រាក់ដល់ទៅ $40,000 ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះធ្លាប់រៀបចំនូវការប្រកួតប្រជែងស្រដៀងគ្នានេះដែរជាមួយនឹង Deezen កាលពី ២ ឆ្នាំមុននេះ។ ក្រុមហ៊ុន Samsung បានអញ្ជើញអ្នកឌីស្សាញជាច្រើនក្នុងការដាក់ការឌីស្សាញរបស់ពួកគេសម្រាប់ជើងទម្ររ QLED TV ។ សម្រាប់ការប្រកួតចុងក្រោយបំផុតគឺមាន ២ ក្រុមគឺ Next Mobile + និង Next Mobile Wallpaper ។

The Next Mobile + category នេះគឺសម្រាប់អ្នកដែលចង់ដាក់នូវការឌីស្សាញទៅលើ Accessory សម្រាប់ស្មាតហ្វូន ថេប្លេត និងនាឡិកា Galaxy ។ សម្រាប់ Accessories នេះគឺមាន Cases ស្មាតហ្វូន Covers ថេប្លេត ខ្សែនាឡិកា ឬប្រអប់ដាក់កាសជាដើម។ ការឌីស្សាញនេះគឺត្រូវតែមានតម្លៃសម្រាប់អតិថិជន និងសក្តិសមបំផុតជាមួយនឹងឧបករណ៍នេះ។

ក្រុមហ៊ុន Samsung ក៏ចង់ឌីស្សាញសម្រាប់ Wallpapers របស់ខ្លួននៅក្នុង Next Mobile Wallpaper Paradigm category ផងដែរ។ វាមិនមែនជាការឌីស្សាញបែបសាមញ្ញនោះទេ។ ក្រុមហ៊ុន Samsung និយាយថា Wallpapers នេះត្រូវតែទាក់ទាញ និងអស្ចារ្យប្រកបដោយការយល់ដឹងខ្ពស់ដែលផ្តល់នូវព័ត៌មានសំខាន់សម្រាប់អ្នកប្រើប្រាស់ផងដែរ។ សម្រាប់អ្នកឌីស្សាញអាជីព និងសិស្សរៀនផ្នែកឌីស្សាញអាចដាក់ពាក្យប្រកួតបាន៕

image

image