ព័ត៌មាន

សូមស្វាគមន៍ស្មាតហ្វូនស៊េរីថ្មី Nokia ចំនួន ៥ ម៉ូដែលថ្មីមកកាន់ប្រទេសថៃ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែរៀបចំនូវព្រឹត្តិការណ៍សម្ភោធន៍មួយនៅក្នុងប្រទេសថៃនៅសប្តាហ៍នេះជាកន្លែងដែលក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីឆ្នាំ ២០១៩ នេះនៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសថៃ។ ស្មាតហ្វូនដែលប្រកាសបង្ហាញនេះគឺមានស្មាតហ្វូន Nokia 2.2, 3.2, 4.2, 8.1 និង Nokia 9 PureView ។

ស្មាតហ្វូន Nokia 9 PureView នេះមានតម្លៃ 18,900 baht (545 euros, 616 dollars) ខណៈពេលដែលស្មាតហ្វូន Nokia 8.1 ដែលមានទំហំ 6GB/128GB គឺមានតម្លៃ 11,490 baht (331 euro, 374 dollars) ។ ស្មាតហ្វូន Nokia 4.2 ដែលមានទំហំ 3GB/ 32GB គឺមានតម្លៃ 5,290 baht (152 euro, 172 dollars), Nokia 3.2 ដែលមានទំហំ 3/32GB គឺមានតម្លៃ 4,790 baht (138 euros, 156 dollars) ខណៈពេលដែល Nokia 2.2 គឺមានតម្លៃ 2,990 baht (86 euros,  97 dollars) ។

លោក Juho Sarvikas ដែលជា CPO របស់ក្រុមហ៊ុន HMD Global និយាយថ្លែងអំណរគុណនៅលើ Twitter ដល់អ្នកទាំងអស់ដែលចូលរួមនៅក្នុងព្រឹត្តិការណ៍សម្ភោធន៍នេះរួមជាមួយនឹងភាពរឹងមាំនៃដៃគូសហការជាមួយនឹងហាងលក់ SHOPEE Thailand ផងដែរ៕

image

image

image