ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Galaxy S10 ទទួលបានមុខងារ camera Night mode នៅក្នុងសហរដ្ឋអាមេរិក

សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងសហរដ្ឋអាមេរិកដែលប្រើប្រាស់ស្មាតហ្វូន Galax S10 ពេលនេះអាចថតរូបភាពកាន់តែប្រសើរនៅពេលយប់ជាមួយនឹងមុខងារ Night mode នៅក្នុងកម្មវិធីកាមេរ៉ានេះប្រសិនបើអ្នកប្រើប្រាស់នៅលើបណ្តាញ AT&T នោះ។

AT&T ក៏បញ្ចេញនូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែមិថុនានេះសម្រាប់ស្មាតហ្វូន Galaxy S10e, Galaxy S10 និង Galaxy S10+ ដែលអាចប្រើប្រាស់នូវមុខងារ​ Night mode និង QR scanner បានហើយ។ Verizon ក៏បញ្ចេញនូវការអាប់ដេតសម្រាប់ខែមិថុនារបស់ខ្លួនដែលមានកម្មវិធី software version (G97xUSQU2ASF6) ។

អ្នកអាចធ្វើការអាប់ដេតបាននៅក្នុង Settings » Software update menu នៅលើស្មាតហ្វូនរបស់អ្នក៕

image

image