ព័ត៌មាន

តើគ្រឿងក្នុងសរុបរបស់ស្មាតហ្វូន Huawei P30 Pro មានតម្លៃប៉ុន្មាន? គ្រឿងក្នុងប៉ុន្មាន % របស់អាមេរិក?

ស្របពេលដែលអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចបន្តដំណើរការបានដដែលជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់អាមេរិកនោះ ប្រិយមិត្តប្រហែលជាចង់ដឹងថាតើក្រុមហ៊ុនសហរដ្ឋអាមេរិករួមចំនែកអ្វីខ្លះទៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទៅ?

ថ្មីៗនេះ Fomalhaut Techno Solutions ដែលជាក្រុមហ៊ុនស្រាវជ្រាវរបស់ជប៉ុនធ្វើការពុះហែកទៅលើស្មាតហ្វូនស៊េរីថ្មី P30 Pro ដែលមានការបង្ហាញនូវសមាសភាគសរុបចំនួនដល់ទៅ 1631 ហើយស្មាតហ្វូននេះមានតម្លៃផលិតសរុបចំនួន $363.83 ខណៈពេលដែលសមាសភាគចំនួន ១៥ ប៉ុណ្ណោះរបស់សហរដ្ឋអាមេរិកដែលត្រូវបានប្រើប្រាស់ដែលមានចំនួន 0.9% នៃសមាសភាគសរុបសម្រាប់ផលិត ហើយវាមានតម្លៃ $59.36 នេះបើតាមការរាយការណ៍របស់ Nikkei Asia ។

ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យានេះចង់បោះបង់អាជីវកម្មជាមួយនឹងសហរដ្ឋអាមេរិកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គ្រាន់តែស្វែងរកនូវអ្នកផ្គត់ផ្គង់ផ្សេងទៅលើសមាសភាគទាំង ១៥ នេះតែប៉ុណ្ណោះ។ ក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ 869 parts (16.3%) ដែលមានតម្លៃ $83.71 ក្រុមហ៊ុនកូរ៉េខាងត្បូងផ្គត់ផ្គង់ 562 parts (38.1%) ដែលមានតម្លៃ $28 ក្រុមហ៊ុនតៃវ៉ាន់ផ្គត់ផ្គង់ 83 parts (5%) ដែលមានតម្លៃ $28.85 និងក្រុមហ៊ុនចិនផ្គត់ផ្គង់ 80 parts (4.9%) មានតម្លៃ $138.61 ។

សមាសភាគដែលមានតម្លៃថ្លៃជាងគេរបស់ P30 Pro គឺជាអេក្រង់ OLED screen ដែលផលិតដោយក្រុមហ៊ុន BOE របស់ចិនដែលមានតម្លៃ $84, DRAM របស់ Micron Technology មានតម្លៃ $40.96, Application processor របស់ក្រុមហ៊ុន HiSilicon China មានតម្លៃ $30, NAND flash របស់ក្រុមហ៊ុន Samsung មានតម្លៃ $28.16, បន្ទះតួខ្លួនពីតៃវ៉ាន់មានតម្លៃ $20 ៕

image

image

image