ព័ត៌មាន

ស្មាតហ្វូនម៉ូដែលណាខ្លះរបស់ Huawei ដែលនឹង Upgrade ទៅកាន់ EMUI 10/Android Q?

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei​នៅក្នុងប្រទេសអេស្ប៉ាញទម្លាយនូវបញ្ជីដំបូងបំផុតរបស់ស្មាតហ្វូនរបស់ខ្លួននឹងធ្វើការ upgrade ទៅកាន់ EMUI 10/Android Q ។ ក្រុមហ៊ុន Huawei នៅអេស្ប៉ាញ់ប្រកាសបង្ហាញជាផ្លូវការនៅអេស្ប៉ាញនូវស្មាតហ្វូនជាច្រើនរបស់ Huawei ដែលនឹងធ្វើការ upgrade ទៅកាន់ EMUI 10 ។ យ៉ាងណាមិញ ការបង្ហោះនេះក៏ត្រូវបានលុបចោលវិញផងដែរ តែយើងទទួលបានព័ត៌មានរួចហើយ។

បញ្ជីស្មាតហ្វូន៖

– Huawei P30 Pro

– P30

– P30 Lite (aka Nova 4e)

– P20 Pro

– P20

– Mate 20 X (5G)

– Mate 20 X

– Mate 20 Pro

– Mate 20

– Mate 20 RS Porsche Design

– Mate 20 Lite (aka Maiman 7)

– Mate 10 Pro

– Mate 10

– Mate 10 Porsche Design

– P Smart Z

– P Smart+ 2019

– P Smart 2019

នៅក្នុងបញ្ជីនេះគឺស្រដៀងគ្នាទៅនឹងការទម្លាយមុននេះរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ ក្រុមហ៊ុនបញ្ជាក់រួចហើយថា ខ្លួនចាប់ផ្តើមធ្វើការតេស្តទៅលើប្រព័ន្ធប្រតិបត្តិការ Android Q នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន ហើយក៏លើកឡើងអំពីការអនុម័តទៅលើប្រព័ន្ធប្រតិបត្តិការ Android Q សម្រាប់ Mate 20 Pro ដោយ Google ផងដែរ៕

image

image