ព័ត៌មាន

តើមុខងារអ្វីដែលអ្នកទន្ទឹងរង់ចាំនៅលើស្មាតហ្វូន Galaxy Note 10 នោះ?

នៅសល់រយៈពេលមិនយូរទៀតនោះទេដែលដល់ថ្ងៃទី ៧ ខែសីហាខាងមុខនេះដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងចាប់ផ្តើមប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy Note 10 របស់ខ្លួននៅក្នុងទីក្រុងញ៉ូវយ៉ក។វាមានការបែកធ្លាយជាច្រើនមុនព្រឹត្តិការណ៍ Unpacked event នេះអំពីស្មាតហ្វូន Galaxy Note 10 នេះផងដែរ។

វាមានការបញ្ជាក់ថា នៅឆ្នាំនេះនឹងមានស្មាតហ្វូនជាច្រើនម៉ូដែលរបស់ Galaxy Note 10 ។ វាគឺជាស្មាតហ្វូន Galaxy Note 10 និង​Galaxy note 10+ ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាដកចេញនូវរន្ធដោត 3.5mm headphone jack  និងរន្ធបន្ថែម microSD card slot  ផងដែរ។

សម្រាប់ស្មាតហ្វូន Galaxy Note 10 នេះក៏មានការប្រើប្រាស់នូវ Aperture ចំនួន ៣ សម្រាប់ពង្រឹងទៅលើប្រព័ន្ធកាមេរ៉ារបស់វាថែមទៀត។ f/1.8 aperture នឹងធ្វើការបន្ថែមសម្រាប់ការថតនៅកន្លែងងងឹតថែមទៀត។ វាមានពាក្យចចាមអារ៉ាមថាស្មាតហ្វូននេះប្រហែលជាប្រើប្រាស់នូវ 45W fast charging ផងដែរ។

តើមុខងារអ្វីខ្លះខាងក្រោមនេះដែលប្រិយមិត្តរំពឹងចង់បាននៅលើស្មាតហ្វូន Galaxy Note 10 នេះ?

១. 45W fast charging

២.​ ថាមពលថ្ម 4,500mAh battery

៣. 3-stage aperture camera

៤. 6.7-inch display នៅលើស្មាតហ្វូន Galaxy Note 10+

image

image