ព័ត៌មាន

តិចនិច ៨ យ៉ាងក្នុងការពង្រីកថាមពលថ្មរបស់អ្នកអោយប្រើប្រាស់បានយូរ!

សម្រាប់ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនលែងអោយអ្នកប្រើប្រាស់ចូលទៅដោះថ្មចេញបានពីស្មាតហ្វូនទៀតនោះទេ។ នៅពេលដែលថាមពលថ្មមានបញ្ហាត្រូវផ្លាស់ប្តូរថ្មីនោះ វាអាចនឹងមានតម្លៃថ្លៃ ហើយមិនងាយដោះចេញនោះទេ។ ពេលនេះ​យើងនឹងធ្វើការពន្យល់អំពីវិធីសាស្រ្តក្នុងការថែរក្សាថាមពលថ្មអោយប្រើប្រាស់បានកាន់តែយូរ។

១. ការយល់ដឹងអំពីកម្រិតនៃការបញ្ចូលថ្ម៖ មនុស្សជាច្រើនបញ្ចូលថាមពលថ្មពី ០% ទៅ 100% ហើយអ្នកខ្លះក៏បញ្ចូលថាមពលថ្មពី 50% ទៅ 100% ផងដែរ។ ជាទូទៅ អ្នកគួរតែបញ្ចូលថាមពលថ្មរបស់អ្នកនៅពេលដែលវាសល់ត្រឹមតែ ២០%​។

២. ជៀសវាងកុំអោយស្មាតហ្វូនរបស់អ្នកក្តៅខ្លាំង ឬត្រជាក់ខ្លាំង៖ វាអាចនឹងមានបញ្ហាប្រសិនបើស្មាតហ្វូនរបស់អ្នកក្តៅខ្លាំង ឬត្រជាក់ខ្លាំងក្រោមសីតុណ្ហភាព -0 នោះ។

៣. ជៀសវាងការប្រើប្រាស់នូវបច្ចេកវិទ្យា Fast Charging ៖ ការបញ្ចូលថាមពលថ្មលឿនពេកអាចប៉ះពាល់ដល់ថាមពលថ្មផងដែរ អ្នកត្រូវមើលទៅលើកម្រិតវ៉ុលរបស់វាអោយបានច្បាស់។

៤. កុំប្រើប្រាស់ស្មាតហ្វូនរបស់អ្នកដល់ 0% ឬពេលពេញ ១០០% ហើយនៅតែបញ្ចូលទៀត៖ អ្នកត្រូវរក្សានូវកម្រិតនៃការបញ្ចូលថាមពលថ្មត្រឹម ២០% ។ ជាធម្មតាថាមពលថ្មល្អគឺនៅចន្លោះពី 50% ទៅ ៩០% ។ បើអ្នកបញ្ចូលនៅក្នុងកម្រិត ៩០% ឡើងដល់ ១០០% វាក៏ប៉ះពាល់ដល់ថាមពលថ្មដែរ។

៥. បញ្ចូលថាមពលថ្មទៅដល់ ៥០% ក៏អាចជួយអោយថាមពលថ្មប្រើប្រាស់បានយូរ៖ សម្រាប់សុខភាពល្អបំផុតសម្រាប់ថ្ម Lithium-ion គឺប្រហែលជា 50% តែប៉ុណ្ណោះ។

៦. ការបន្ថយពន្លឺនៅលើអេក្រង់៖ ការប្រើប្រាស់នូវ Auto Brightness ប្រហែលជារឿងល្អក្នុងការជួយសន្សំថាមពលថ្មក្នុងការប្រើប្រាស់។

៧. ការប្រើប្រាស់ Screen Timeout ឬ Auto Lock ៖ ប្រសិនបើអ្នកបើកអេក្រង់អ្នកចោលនោះមិនមែនជារឿងល្អនោះទេ អ្នកគួរតែបិទអេក្រង់ស្វ័យប្រវត្តិនៅក្នុងរយៈពេល 1 ទៅ ២ នាទី។ អ្នកអាចប្រើប្រាស់ Screen Timeout ឬ Auto Lock នៅក្នុងរយៈពេលត្រឹមតែ ៣០ វិនាទីគឺល្អបំផុត។

៨. ការជ្រើសរើស Dark Themes៖ វាងាយស្រួលសម្រាប់មើល ហើយវាប្រើប្រាស់ពន្លឺតិចថែមទៀតដែលមានន័យថាពន្លឺពណ៌ខៀវរបស់វាតិចមិនប៉ះពាល់ដល់ភ្នែកនោះទេ៕

image