ព័ត៌មាន

កុំជឿទៅលើគេហទំព័រក្លែងក្លាយអំពី “Hongmeng OS” ឬស្រដៀងគ្នាអោយសោះ!

ថ្មីៗនេះ យើងបានលឺព័ត៌មានជាច្រើនអំពីប្រព័ន្ធប្រតិបត្តិការ HongMeng OS ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីឈ្មោះរបស់វា ឬគេហទំព័រផ្លូវការណាមួយអំពីប្រព័ន្ធប្រតិបត្តិការនេះនៅឡើយទេ។ ហេតុអ្វីបានជាយើងត្រូវប្រាប់អ្នកអំពីរឿងនេះដោយសារតែវាមានការបែកធ្លាយនៅលើអនឡាញជាច្រើនដែលមិនអាចជឿជាក់បាននោះទេ។

និយាយអំពីរឿងនេះ វាមានគេហទំព័រថ្មីមួយដែលមានឈ្មោះហៅថា HMXT ដែលពេលនេះដាក់អោយដំណើរការអនឡាញដែលហាក់ដូចជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានការអភិវឌ្ឍទៅលើ HongMeng OS ប៉ុន្តែតាមពិតទៅវាមិនពិតនោះទេ។

គេហទំព័រនេះមានព័ត៌មានជាច្រើនដែលពាក់ព័ន្ធទៅនឹងការទម្លាយនៅក្នុងរបាយការណ៍ជាច្រើននៅក្នុងពេលថ្មីៗនេះអំពី OS ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Huawei ហើយមិនមានអ្វីច្រើនជាងនេះទៀតនោះទេ។ វាប្រហែលជាមានគេហទំព័រជាច្រើនទៀតដែលនិយាយអំពី OS នេះផងដែរ៕

image

image