ព័ត៌មាន

ទស្សនាវដ្តីបច្ចេកវិទ្យា MIT Technology Review ដាក់ឈ្មោះក្រុមហ៊ុន Huawei នៅក្នុងបញ្ជីក្រុមហ៊ុនឆ្លាតបំផុតទាំង ៥០

MIT Technology Review ដែលជាទស្សនាវដ្តីបច្ចេកវិទ្យាលំដាប់ពិភពលោកដាក់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យា Huawei ជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនឆ្លាតវៃបំផុតទាំង ៥០ ដែលមានការបង្ហាញអំពីគំរូអាជីវកម្មរបស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោកថែមទៀត។

តាមការបញ្ជាក់របស់ MIT Technology Review, ក្រុមអ្នកវាយតម្លៃជាច្រើនបានជ្រើសរើសក្រុមហ៊ុនឆ្លាតវៃបំផុតចំនួន ៥០ ផ្អែកទៅលើអ្វីដែលក្រុមហ៊ុនជាច្រើននេះបានធ្វើពីឆ្នាំមុននេះ មធ្យោបាយដែលពួកគេប្រើប្រាស់ និងអ្វីដែលពួកគេបានសម្រេចបាននោះ។ ក្រុមអ្នកវាយតម្លៃក៏ពិនិត្យមើលទៅលើសមត្ថភាពស្នូលរបស់ក្រុមហ៊ុនជាច្រើននេះក្នុងការបញ្ជូលនូវបច្ចេកវិទ្យាជាច្រើន និងភាពច្នៃប្រឌិតជាច្រើនទៀតដែលក្រុមហ៊ុនទាំងនេះសម្រេចបាន ឬធ្វើបាននៅក្នុងពិភពលោកនោះ។

លោក William Xu ដេលជាប្រធាននៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Huawei និយាយថា “នៅក្នុងរយៈពេល ៣០ ឆ្នាំមុននេះ ក្រុមហ៊ុន Huawei បានធ្វើរបកគំហើញនូវភាពច្នៃប្រឌិតផ្នែកបច្ចេកទេសជាច្រើនរួមជាមួយនឹងដំណោះស្រាយឆ្លាតវៃជាច្រើនទៀតផ្អែកទៅលើអ្វីដែលជាតម្រូវការរបស់អ្នកប្រើប្រាស់។ យើងហៅថាជា Innovation 1.0 ។ សម្រាប់ពេលអនាគត ក្រុមហ៊ុន​Huawei នឹងបន្តនូវ Innovation 2.0 ដែលជាចក្ខុវិស័យបន្តនៅក្នុងភាពច្នៃប្រឌិតជាច្រើនទៀតនាពេលអនាគតនេះ។”

image

image