ព័ត៌មាន

បែកធ្លាយរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន NOKIA STAR-LORD/DAREDEVIL ដែលស្រដៀងគ្នាទៅនឹងកាមេរ៉ា LUMIA 1020/830

វាមានរូបភាពជាច្រើនរបស់ស្មាតហ្វូន Nokia ដែលគេនៅមិនស្គាល់នោះទេដែលចែកចាយនៅលើបណ្តាញសង្គមរបស់ចិននេះ។ ស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹង tear-drop notch screen និងកាមេរ៉ាខាងក្រោយរូបរាងជារង្វង់។

សម្រាប់រង្វង់កាមេរ៉ានេះប្រហែលជាអោយយើងនៅចាំអំពីស្មាតហ្វូន Lumia 1020 និង Lumia 830 ដែលមានកាមេរ៉ា ៣ គ្រាប់ និងភ្លើង LED Flash ជាមួយនឹងកាមេរ៉ាទី ៣ ជា ToF sensor នោះ។ វាមានការទម្លាយថា កូដឈ្មោះរបស់ស្មាតហ្វូននេះគឺជា Lumia 830 ហើយវាមានកាមេរ៉ាដែលជម្រុញដោយ Marvel superhero របស់រឿង Guardians of the Galaxy ។ ស្មាតហ្វូននេះរៀបរាប់អំពី Star-Lord ។

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia 2.2, 3.2 និង 4.2 ដែលមានភ្ជាប់ជាមួយនឹង teardrop notch ផងដែរ។ ផ្នែកខាងក្រោយគឺធ្វើឡើងពីកញ្ចក់ ហើយវាប្រហែលជាប្រើប្រាស់នូវ wireless charging ផងដែរ។ ស្មាតហ្វូននេះក៏នឹងភ្ជាប់ជាមួយនឹង Google Assistant Button ផងដែរ៕

image

image

image

image