ព័ត៌មាន

កន្លែងទាំង ១២ ដែលអ្នកអាចលក់រូបភាពអនឡាញ និងរកលុយបាន

តើអ្នកចង់លក់រូបភាពរបស់អ្នកអនឡាញ និងរកលុយមែនទេ? តើអ្នកឆ្ងល់ទេថា តើគេហទំព័រណាខ្លះដែលអ្នកអាចលក់រូបភាពរបស់អ្នកអនឡាញបាន? ក្នុងនាមជាអ្នកថតរូប អ្នកអាចរកប្រាក់ចំណូលបន្ថែមបាន ប្រសិនបើអ្នកដឹងកន្លែងសម្រាប់លក់រូបភាពអនឡាញនេះ។

តើអ្នកណាជាអ្នកទិញ ហើយរូបភាពប្រភេទណាដែលអាចលក់បាន? សម្រាប់អ្នកទិញធំបំផុតនោះគឺ Stock Photos និង Bloggers និងម្ចាស់វេបសាយអាជីវកម្មចាប់ពីខ្នាតតូចដល់ខ្នាតមធ្យម។ សម្រាប់រូបភាពដែលគេទិញគឺ៖ People, People Working, Food, Tools, Cities, Nature, Travels, Cultures ជាដើម។

តើត្រូវលក់រូបភាពទាំងនោះដូចម្តេច? អ្នកអាចលក់បានតាមរយៈ

១. ការលក់រូបភាពចេញពីវេបសាយខ្លួនឯង

២. Adobe Stock ឬ Fotolia គឺជាបណ្តាល័យមួយដែលមានអ្នកទិញរាប់លានអ្នកនៅទីនេះ។

៣. Shutterstock គឺជាវេបសាយដែលមានការពេញនិយមជាង ១៥ ឆ្នាំហើយដែលទទួលទិញរូបភាពអនឡាញ វាមានច្រើនជាង ២០០ លានរូបភាព វីដេអូ និងបទភ្លេង។

៤. Alamy គឺជា Platform សម្រាប់លក់រូបភាពដែលងាយៗដែលអ្នកទទួលបានតម្លៃ 50% ពីការលក់។

៥. Etsy គឺជាទីផ្សារសម្រាប់លក់ និងទិញវត្ថុដែលធ្វើដោយដៃមានអ្នកប្រើប្រាស់ជាង ៣០ លាននាក់។

៦. Fotomoto គឺជា Widget មួយដែលបញ្ចូលនៅក្នុងវេបសាយរបស់អ្នកសម្រាប់លក់រូបភាពអនឡាញ។

៧. Crestock គឺជាកន្លែងសម្រាប់លក់រូបភាព និងរកលុយបានយ៉ាងងាយស្រួល។ អ្នកត្រូវបង្កើត Account នៅលើវេបសាយនេះ និង Upload រូបភាពរបស់អ្នក។

៨. 500px គឺជាទីផ្សារអនឡាញដែលអ្នកអាចបង្កើតនូវអាល់ប៊ុមរូបភាព និងរកលុយបានងាយស្រួល។

៩. Snapped4u គឺជាទីផ្សារមួយដែលអ្នកថតរូបភាពជាច្រើនធ្វើការ Upload រូបភាព និងលក់បានច្រើន ហើយវេបសាយនេះនឹងស៊ី Commission ។

១០. PhotoShelter គឺជាផ្សារអនឡាញសម្រាប់លក់រូបភាពទៅអោយអតិថិជន វាមាន Templates សម្រាប់ចែកចាយរូបភាព។

១១. BlueMelon គឺជាវេបសាយសាមញ្ញមួយដែលអ្នកអាច Upload, Share និងលក់រូបភាពបាន ហើយវាធានាទៅលើរូបភាពរបស់អ្នកថែមទៀត។

១២. TourPhotos គឺជាកន្លែងលក់រូបភាពនៃតំបន់កម្សាន្ត និងអ្នកចូលចិត្តដើរលេង។ ភាគច្រើនក្រុមហ៊ុនទេសចរណ៍ និងអ្នកនាំភ្ញៀវត្រូវការរូបភាពចេញពីតំបន់ស្អាតៗជាច្រើនដើម្បីទាក់ទាញអតិថិជន៕

 image