ព័ត៌មាន

YouTube ចេញគោលនយោបាយស្តីពីការលុបវីដេអូបង្រៀនហែក (Instructional Hacking)

ថ្មីៗនេះគេហទំព័រ YouTube បានសំរេចថា ខ្លឹមសារណែនាំក្នុងវិស័យអ៊ីនធើណែតរួមទាំងវីដេអូបង្រៀនលួចឬហែកមិនមានការដាក់ផ្សាយពាណិជ្ជកម្ម (ad-driven) នៅលើវីដេអូរទៀតនោះទេ។ដូចដែលបានរាយការណ៍ដោយ 9to5Google, YouTube របស់ Google បានធ្វើបច្ចុប្បន្នភាពគោលនយោបាយមាតិការបស់ខ្លួននៅសប្តាហ៍នេះ ដើម្បីពិនិត្យមើលនូវអ្វីដែលត្រូវបានចាត់ទុកថាជា “មាតិកាគ្រោះថ្នាក់”។

ក្នុងបញ្ជីរួមបញ្ចូល “ការបង្រៀនលួចឬហែក បង្ហាញអ្នកប្រើប្រាស់ពីរបៀបបិទប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រ ឬលួចអត្តសញ្ញាណអ្នកប្រើប្រាស់និងទិន្នន័យផ្ទាល់ខ្លួន” ។មានករណីលើកលែងចំពោះវីដេអូដែលបម្រើជាគោលបំណងល្អដូចជា អប់រំ, ឯកសារ, វិទ្យាសាស្ត្រឬសិល្បៈ ។

ទោះជាយ៉ាងណាគេហទំព័រ YouTube ផ្តល់ជូនកន្លែងសម្រាប់ក្រុមអ្នកដែលចាប់អារម្មណ៍ក្នុងការរៀនសូត្រអំពី Cybersecurity ដែលមិនអាចមានលទ្ធភាពឬមានពេលវេលាដើម្បីទទួលយកវគ្គសិក្សា infosec។ការបាត់បង់នូវធនធានឫវីដេអូបែបនេះសម្រាប់អ្នកដែលចង់រៀនក្នុងគោលបំណងល្អគឺជារឿងធំដ៏គួរឱ្យព្រួយបារម្មណ៍។

image

image